ភាគច្រើនដំបៅក្រពះពោះវៀនច្រើនតែកើតឡើងក្នុងក្រពះ បំពង់លើក្រពះ ឬពោះវៀនតូច ដោយវាអាចបង្កឡើងដោយការបង្ករោគដោយបាក់តេរី ប៉ុន្តែជាតិអាស៊ិតច្រើនក្នុងក្រពះក៏អាចនាំឲ្យកើតដំបៅបានដែរ ហើយក៏ធ្វើឲ្យដំបៅនោះមានការឈឺចាប់ខ្លាំងជាងទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញបើសិនជាអ្នកកំពុងតែមានជំងឺដំបៅក្រពះរួច ហើយចង់ឲ្យដំបៅនេះឆាប់ជាវិញនោះ យកល្អគួរតែព្យាយាមប្រើរបៀបរស់នៅដូចខាងក្រោមនេះ៖

  • កុំជក់បារី
  • ចូរចៀសវាងការលេបថ្នាំប្រឆាំងការរលាកដូចជា Ibuprofen ឬ Aspirin 
  • ចូរចៀសវាងអាហារ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន ព្រមទាំងគ្រឿងស្រវឹង
  • បើសិនជាអាហារហិរធ្វើឲ្យអ្នកមានអារម្មណ៍ថាក្រហាយដើមទ្រូង ចូរចៀសឲ្យឆ្ងាយពីអាហារទាំងនេះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរចៀសវាងអាហារ ឬភេសជ្ជៈទាំងឡាយនាដែលធ្វើឲ្យអ្នកមានការឈឺចាប់ ឬមិនមានផាសុកភាព៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង