ជំងឺខ្លាញ់រុំថ្លើមកើតឡើងនៅពេលដែលជាតិខ្លាញ់កក់ជាប់កោសិកាសាច់ថ្លើមច្រើន។ ថ្លើមគឺជាសរីរាង្គមួយដែលមាននាទីច្រោះឈាមចេញពីផ្លូវរំលាយអាហារ។ ជំងឺខ្លាញ់រុំថ្លើមប្រហែលជាមានប្រភពចេញពីការញ៉ាំគ្រឿងស្រវឹងច្រើនៗ ឬក៏មិនទាក់ទងនឹងថ្លើមសោះក៏មានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកមានជំងឺនេះមែន រឿងដែលអ្នកអាចធ្វើបានដើម្បីបន្ថយឥទ្ធិពលជំងឺនេះមានដូចជា៖
- កាត់បន្ថយការញ៉ាំអាហារមានជាតិប្រៃ និងផ្អែម តែត្រូវញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យច្រើនវិញ
- ចូរចាក់វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ A និង B ជំងឺផ្តាសាយ និងជំងឺរលាកសួត។ បើសិនជាអ្នកកើតជំងឺរលាកវិញ អ្នកនឹងងាយមានបញ្ហាខ្សោយថ្លើមខ្លាំងណាស់
- ចូរហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះវាអាចជួយអ្នកសម្រកទម្ងន់ និងបន្ថយការកកកុញជាតិខ្លាញ់ក្នុងសាច់ថ្លើមបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពិគ្រោះជាមួយគ្រូពេទ្យមុនពេលលេបថ្នាំបំប៉ន ឬថ្នាំណាផ្សេងទៀត ព្រោះថ្នាំខ្លះអាចបង្កគ្រោះថ្នាក់ដល់ថ្លើមបាន៕