នៅពេលដែលអ្នកគេងមិនប្រយ័ត្ន នោះវានឹងធ្វើឲ្យអ្នកចាស់មុនអាយុដោយមិនដឹងខ្លួន។ ដូចនេះខាងក្រោមនេះ យើងខ្ញុំនឹបង្ហាញអ្នកពីរបៀបនៃការគេងដែលអាចធ្វើឲ្យអ្នកចាស់។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

អ្នកមិនគួរខឹងមុនគេងទេ ព្រោះវាអាចធ្វើឲ្យបេះដូងអ្នកលោតញាប់ ថែមទាំងមិនអាចធ្វើឲ្យអ្នកគេងលក់ស្រួលទៀតផង។ ម្យ៉ាងទៀតអ្នកមិនគួរញ៉ាំឆ្អែតពេកមុនគេងទេ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកដំណើរការញាប់ជាងមុន ជាហេតុដែលអាចធ្វើឲ្យអ្នកពិបាកចូលគេង។ ជាងនេះទៅទៀត អ្នកមិនគួរគេងទល់មុខគ្នាទេ ព្រោះវាអាចធ្វើឲ្យខួរក្បាលអ្នកមិនអាចស្រូបយកអុកស៊ីសែន ដោយស្រូបតែជាតិពុល នោះអ្នកនឹងមិនអាចគេងលក់ស្រួលទេ។ ជាពិសេស អ្នកមិនគួរប្រញាប់ចូលគេង ហើយមិនលុបម្សៅលើមុខចេញទេ ព្រោះវាអាចធ្វើឲ្យស្បែកមុខអ្នកឆាប់ចាស់ជាខ្លាំង។ ការមើលទូរទស្សន៍ហើយគេង នឹងអាចធ្វើឲ្យអ្នកឆាប់ចាស់ដូចគ្នា។ ជាងនេះទៅទៀត អ្នកមិនគួរប្រើដៃធ្វើខ្នើយ ហើយយកខ្នើយគ្របមុខដើម្បីគេងទេ ព្រោះវាសុទ្ធតែអាចប៉ះពាល់ទាំងអស់៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

Loading...