ការរលាកក្នុងរាងកាយ គឺជាប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំតបតទៅនឹងរបួស ឬការឆ្លងមេរោគ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាធម្មតាការរលាកក្នុងរាងកាយមិននាំអោយមានផលអាក្រក់អ្វីឡើយ ប៉ុន្តែប្រសិនបើការរលាកមានលក្ខណៈរ៉ាំរ៉ៃអាចបង្កជំងផ្សេងៗ និងឡើងទម្ងន់។ ទោះជាយ៉ាងណា កុំបារម្ភ! ខាងក្រោម
វេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយប្រឆាំងការរលាក ៖

១. គ្រាប់អាល់ម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់ monounsaturated, វីតាមីន E, ប្រូតេអ៊ីន និងម៉ាញ៉េស្យូមដែលជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងទប់ស្កាត់ការរលាកផ្សេងៗក្នុងរាងកាយ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហារលាកក្នុងរាងកាយ ចូរព្យាយាមទទួលទានគ្រាប់អាល់ម៉ុនចំនួន ១ ក្ដាប់ដៃពេញក្នុងមួយថ្ងៃជាប្រចាំ។

២. ផ្លែបឺរ

មានផ្ទុកជាតិខ្លាញ់ល្អ monounsaturated, ជាតិសសៃ, វីតាមីន, ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយបានយ៉ាងប្រសើរ។

៣. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B ដែលមិនត្រឹមតែមានប្រសិទ្ធិភាពកាត់បន្ថយរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនពង្រឹងសុខភាពបេះដូង និងខួរក្បាល។ ដូច្នេះចូរព្យាយាមទទួលទានត្រីសម្បូរខ្លាញ់អោយបាន ២ ដងក្នុងមួយសប្តាហ៍។

៤. ខ្ញី

មានផ្ទុកសម្បូរទៅដោយសារធាតុ cytokines ដែលជួយប្រយុទ្ធប្រឆាំងការរលាករ៉ាំរ៉ៃក្នុងរាងកាយបានយ៉ាងប្រសើរ។

៥. បន្លែបៃតង

ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និង flavonoids ដែលមានប្រសិទ្ធភាពប្រឆាំងការរលាកគួរអោយកត់សម្គាល់។

៦. ក្រូច

មានផ្ទុកជាតិប៉ូតាស្យូម, វីតាមីន C, កាល់ស្យូម, ជាតិសសៃ និងសារធាតុ folate ដែលមិនត្រឹម
តែជួយរក្សាសុខភាពបេះដូង និងសសៃឈាមល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយការរលាកក្នុងរាងកាយផងដែរ៕