ខាត់ណាដើម ជាបន្លែមួយប្រភេទដែលទទួលបានការពេញនិយម និងសម្បូរណាស់ក្នុងប្រទេស
កម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានបន្លែខាត់ណាដើម ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលរបស់វាចំពោះសុខភាពអាចទប់ស្កាត់ហានិភ័យនៃជំងឺផ្សេងៗបានឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានខាត់ណាដើម ៖
១. សុខភាពឆ្អឹង
ខាត់ណាដើម ជាប្រភពដ៏ប្រសើរនៃវីតាមីន K ដែលជួយបង្កើនការស្រូបយកជាតិកាល់ស្យូមទប់ស្កាត់ហានិភ័យនៃបញ្ហាឆ្អឹងផ្សេងៗ រួមទាំងជំងឺពុកឆ្អឹង។
២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ខាត់ណាដើម មានផ្ទុកសារធាតុ 3,3′-diindolylmethane ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយអោយកាន់តែប្រសើរឡើងប្រឆាំងនឹងវីរុសបាក់តេរីដែលបង្កជំងឺផ្សេងៗ។
៣. ទប់ស្កាត់ជំងឺមហារីក
ខាត់ណាដើម ក៏ជាប្រភពនៃសារធាតុ glucosinolates ដែលមានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីកបានយ៉ាងប្រសើរ។
៤. សុខភាពប្រព័ន្ធរំលាយអាហារ
ខាត់ណាដើម មានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុ sulforaphane ដែលជួយរក្សាបង្កើនសុខភាពប្រព័ន្ធរំលាយអាហារគួរអោយកត់សម្គាល់។
៥. សុខភាពបេះដូង
វីតាមីន K នៃខាត់ណាដើមអាចកាត់បន្ថយការរលាក និងការពារកោសិកាដែលភ្ជាប់សសៃឈាមពីការបំផ្លាញ ជួយរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ។
៦. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ
ខាត់ណាដើម មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អបគួរអោយកត់សម្គាល់៕