មានអ្នកម្តាយមួយចំនួនតែងឃ្លានក្នុងពេលយប់ ដោយតែងរកអាហារញ៉ាំជានិច្ច។ ប៉ុន្តែទង្វើមួយនេះអាចល្អ ឬអាក្រក់ចំពោះអ្នកម្តាយមានផ្ទៃពោះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការបរិភោគអាហារក្នុងពេលយប់ គឺមិនល្អចំពោះសុខភាពស្ត្រីមានផ្ទៃពោះឡើយ ព្រោះមិនងាយរំលាយអាហារបានល្អ ដោយក្រពះ និងពោះវៀនអ្នកអាចរងសម្ពាធខ្លាំង។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ ព្រោះតែការពិសារឆ្អែតពេក។ ម្យ៉ាងទៀត ខ្លាញ់ក្នុងរាងកាយអ្នកនឹងកើនឡើង ដោយធ្វើឲ្យអ្នកមិនងាយស្រកមកវិញឡើយក្រោយពេលដែលសម្រាលរួច។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការញ៉ាំអាហារក្នុងពេលយប់កំឡុងពេលមានផ្ទៃពោះ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងកូនក្នុងផ្ទៃ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)