បើសិនជាអ្នកមានជំងឺមហារីកក្នុងខ្លួនហើយ មានន័យថាអ្នកកំពុងតែប្រឈមកាន់តែខ្ពស់នឹងផលវិបាកទាក់ទងនឹងជំងឺផ្តាសាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ គន្លឹះក្នុងការបង្ការជំងឺផ្តាសាយមានដូចខាងក្រោមនេះ៖
- បើសិនជាអ្នកអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ចូរចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ ដែលមានជាតិថ្នាំផ្តល់ប្រសិទ្ធភាពខ្លាំងជាងថ្នាំវ៉ាក់សាំងធម្មតា ៤ដង
- ចូរពិចារណ៍ចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួតបន្ថែម
- ចូរបង្កើតជាគម្រោងមួយជាមួយគ្រូពេទ្យអំពីអ្វីដែលគួរធ្វើបើសិនជាអ្នកមានជំងឺហើយ
- ចូរនៅផ្ទះ និងសម្រាកបើសិនជាអ្នកមានអាការៈជំងឺផ្តាសាយហើយ
- ចូរទាក់ទងទៅគ្រូពេទ្យបើសិនជាអ្នកកើតអាការៈក្តៅខ្លួន និងមានជំងឺមហារីក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលេបថ្នាំប្រឆាំងនឹងវីរុសដើម្បីព្យាបាលជំងឺផ្តាសាយ៕