ការកាត់ស្បូនចោលប្រហែលជាត្រូវបានណែនាំលើករណីដែលមានជំងឺដុំសាច់ក្នុងស្បូនច្រើន ជំងឺ Endometriosis បញ្ហាទ្រទ្រង់ក្នុងអាងត្រគាក ការធ្លាក់ឈាមពីក្នុងស្បូនខុសធម្មតា ការឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃ និងមហារីករោគស្រ្តីជាដើម។ យ៉ាងណាមិញ ការកាត់ស្បូនចោលអាចធ្វើតាមពីទ្វារមាស វះបើកពោះ ឬការប្រើបំពង់ឆ្លុះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការកាត់ស្បូនចោលតាមទ្វារមាសងាយនឹងធ្វើឲ្យមានផលវិបាកតិចតួចបំផុត។ យ៉ាងណាមិញ ការកាត់ស្បូនចោលតែងតែប្រឈមនឹងបញ្ហាធំៗជាច្រើនដូចជា៖
- ក្តៅខ្លួន និងការបង្ករោគ
- ការធ្លាក់ឈាមច្រើនៗក្នុងពេល ឬក្រោយពេលវះកាត់
- មានរបួសដល់ផ្លូវទឹកម៉ូត្រ ឬសរីរាង្គជិតខាង
- មានកំណកឈាមក្នុងជើងដែលអាចអណ្តែតចូលទៅក្នុងសួតបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានបញ្ហាក្នុងការដកដង្ហើម ឬបេះដូង ដែលទាក់ទងនឹងការដាក់ថ្នាំសណ្តំ៕