តើអ្នកធ្លាប់ត្រូវបានគេប្រាប់ថា អ្នកនឹងមិនអាចមានផ្ទៃពោះឡើយបើសិនជាអ្នករួមភេទក្នុងពេលកំពុងតែមករដូវ? ឥឡូវនេះអ្នកប្រហែលជាភ្ញាក់ផ្អើលហើយ ព្រោះថា វាគឺជារឿងដែលអាចទៅរួច។ ប៉ុន្តែតើមានហេតុផលអ្វីខ្លះដែលធ្វើឲ្យការយល់ឃើញបែបនេះក្លាយទៅជារឿងបញ្ច្រាសបែបនេះ?

ឆាប់ជ្រុះអូវុល

ខណៈពេលដែលមេជីវិតញីមិនអាចរស់នៅធម្មតាក្នុងខ្លួននៅពេលអ្នកកំពុងមករដូវ តែអ្នកអាចនឹឆាប់ជ្រុះអូវុលលឿនជាងធម្មតា និងមានផ្ទៃពោះបាន។ សមាគមន៍មានផ្ទៃពោះអាមេរិកបានពន្យល់ថា វាអាចទៅរួចត្រង់ថា ការជ្រុះអូវ៉ុលអាចកើតឡើងដោយមិនមានការមករដូវ។ ការជ្រុះអូវុលនេះដែរអាចរងការប៉ះពាល់ដោយការប្រែប្រួលទម្លាប់ ស្រ្តេស ឬជំងឺ។ 

មេជីវិតឈ្មោលមានអាយុវែង

ការមានផ្ទៃពោះក្នុងពេលមករដូវក៏អាចកើតឡើងអាស្រ័យទៅតាមជីវិតរបស់មេជីវិតឈ្មោលដែលចូលទៅក្នុងខ្លួនអ្នកដែរ។ មេជីវិតឈ្មោលអាចរស់នៅក្នុងខ្លួនយូរជាងអ្វីដែលអ្នកគិតដល់ទៅទៀត ដោយខ្លះអាចដល់ពី ៣ ទៅ ៥ថ្ងៃឯណោះ។ បើសិនជាវាទៅដល់បំពង់ដៃស្បូន វាអាចរស់នៅបានរហូតដល់ ៧ថ្ងៃឯណោះ។ បើសិនជាមេជីវិតឈ្មោលនោះមានសមត្ថភាពខ្ពស់ វានៅតែអាចរលាយចូលគ្នាជាមួយមេជីវិតញីនៅរយៈពេលច្រើនថ្ងៃក្រោយពីអ្នកបានរួមភេទរួច។

វដ្តរដូវរយៈពេលខ្លី

បើសិនជាអ្នកមានវដ្តរដូវរយៈពេលខ្លីឬពី ២១ ទៅ ២៤ថ្ងៃម្តង នោះអ្នកអាចនឹងឆាប់ជ្រុះអូវូលលឿនជាងស្រ្តីផ្សេៗទៀតដែលមានរយៈពេលស្តង់ដារពី ២៨ ទៅ៣០ថ្ងៃ។ បើសិនជាអ៊ីចឹងមែន អ្នកអាចនឹងមានផ្ទៃពោះទោះបីជារួមភេទក្រោយមករដូវរួចក៏ដោយ។ 

រដូវមកមិនទៀង

វាក៏ក្លាយទៅជារឿងកាន់តែពិបាកក្នុងការកំណត់ថ្ងៃជ្រុះអូវ៉ុលឲ្យច្បាស់បើសិនជាអ្នកមករដូវមិនទៀង។ រឿងនេះអាចដោយសារតែជំងឺជាច្រើនដូចជា ចង្កោមគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ (PCOS) ឬបញ្ហាផ្សេងៗទៀតដូចជា ការធាត់ជ្រុល ឬញ៉ាំអាហារខុសធម្មតាដែលរំខានដល់អ័រម៉ូន។ 

យល់ច្រឡំថា ការធ្លាក់ឈាមជាការជ្រុះអូវ៉ុល

ពេលខ្លះ ការជ្រុះអូវ៉ុលប្រហែលជាកើតឡើងជាមួយនឹងការធ្លាក់ឈាមរឹមៗដែរ។ រឿងនេះអាចជាការភាន់ច្រឡំថាជាការមករដូវ។ បន្ទាប់មក អ្នកនឹងជ្រើសរើសវាដើម្បីរួមភេទដោយគិតថាមិនអាចមានផ្ទៃពោះ ប៉ុន្តែផ្ទុយទៅវិញ វាជាពេលវេលាងាយនឹងមានផ្ទៃពោះខ្លាំងទៅវិញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង