ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីកាបូបលុយដែលអាចជួយបង្កើនលុយអ្នកពីមួយថ្ងៃទៅមួយថ្ងៃ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកជ្រើសរើសកាបូបលុយ អ្នកគួរតែជ្រើសរើសកាបូបដែលអាចដាក់លុយចូលបានទាំងសន្លឹក មិនបត់ មានន័យថាកាបូបលុយ គួរតែជាកាបូបវែង ទើបអាចដាក់លុយបានត្រង់ មិនបាក់។ ម្យ៉ាងទៀត កាបូបលុយនោះត្រូវតែជាកាបូបដែលអាចដាក់ក្នុងកាបូបធំរបស់អ្នក ដោយមិនគួរធំពេកឡើយ ព្រោះពិបាកទុកដាក់។ ជាពិសេស ពណ៌នៃកាបូបលុយរបស់អ្នកគួរតែជាពណ៌ក្រហម កាហ្វេ ខ្មៅ និងមាស ព្រោះពណ៌ទាំងនេះ ជាពណ៌ដែលអាចនាំទ្រព្យធំជូនអ្នកបាន ដោយអាចធ្វើឲ្យកាបូបលុយអ្នកកាន់តែរីកទៅៗ។ អ្នកគួរតែប្រើកាបូបស្បែក ហើយមានឡេវ ទើបកាន់តែប្រើកាន់តែនាំលុយចូលមកច្រើន ធ្វើឲ្យឃ្លាំងអ្នកពេញទៅដោយទ្រព្យតែម្តង៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)