ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកម្តាយមិនឲ្យក្អួតច្រើនក្នុងកំឡុងពេលពរពោះ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ទោះបីជាអ្នកញ៉ាំអាហារតែងក្អួតក៏ដោយ ក៏អ្នកមិនគួរទុកឲ្យពោះអ្នកទទេរដែរ ព្រោះនៅពេលដែលក្នុងពោះមិនមានអាហារ អ្នកនឹងអាចក្អួតចេញអាស៊ីតក្រពះដែលមានលក្ខណៈលឿង ដោយធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង។
- ក្នុងពេលព្រឹក អ្នកអាចញ៉ាំនំបុ័ងបន្ទះបាន ព្រោះនំបុ័ងនេះ អាចជួយធ្វើឲ្យអ្នកមិនសូវចង់ក្អួត ដោយធ្វើឲ្យអ្នកមានអាហារខ្លះក្នុងក្រពះ។
- ក្រោយពេលដែលអ្នកញ៉ាំបានរួច អ្នកមិនគួរពិសារទឹកច្រើន ឬសម្លច្រើនឡើយ ព្រោះអាចធ្វើឲ្យអ្នកក្អួតចេញអស់បាន។ ដូចនេះ អ្នកគួរតែបរិភោគសម្ល និងទឹកតិចៗបានហើយ ទើបមិនធ្វើឲ្យអ្នកក្អួត។
- អ្នកគួរតែញ៉ាំទឹកតិចៗ ហើយចែកជាច្រើនដង ទើបមិនធ្វើឲ្យអ្នកក្អួតចេញមកអស់។
- អ្នកមិនគួរបរិភោគអាហារដែលស្ងួតពេកទេ ព្រោះអាចធ្វើឲ្យអ្នកពិបាកលេប ដោយធ្វើឲ្យអ្នកក្អួតចេញមកបានក្រោយពេលដែលញ៉ាំរួច។ ដូចនេះ អាហារដែលអ្នកពិសារគួរតែមានសារធាតុទឹកបន្តិច ទើបមិនក្អួត។
- ប្រសិនជាអាការៈក្អួតធ្ងន់ធ្ងរ អ្នកគួរតែរកគ្រូពេទ្យដើម្បីពិគ្រោះ ព្រោះបើអ្នកនៅតែទុកបែបនេះ នឹងអាចគ្រោះថ្នាក់ដល់អ្នកទាំងពីរជាមិនខានឡើយ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)