ជារៀងរាល់ឆ្នាំ ជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលគឺជាហេតុផលដ៏សំខាន់មួយដែលនាំឲ្យមនុស្សស្លាប់ច្រើនជាងគេនៅសហរដ្ឋអាមេរិក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើនិយាយឲ្យចំទៅគឺថា អ្នកស្លាប់ម្នាក់ក្នុងចំណោមបីនាក់គឺបណ្តាលមកពីជំងឺបេះដូងសរសៃឈាម ហើយក៏មានអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាង ២៥០០នាក់ដែរជារៀងរាល់ថ្ងៃ។ 

កំណកជាប់ក្នុងសរសៃឈាមអាក់ទែច្រើនតែជាហេតុផលនាំឲ្យកើតជំងឺ។ អាការៈនេះបណ្តាលមកពីរបៀបរស់នៅមិនផ្តល់សុខភាព និងការញ៉ាំអាហារមានជាតិខ្លាញ់ និងអាហារកែច្នៃច្រើនពេកដែលជាហេតុនាំឲ្យខ្លាញ់កកក្នុងសរសៃឈាមបាន។ 

គ្រឿងផ្សំដែលយើងណែនាំសម្រាប់ដោះស្រាយកំណកក្នុងសរសៃឈាមនោះមានដូចជា៖

  • ទឹកប៉េងប៉ោះស្រស់មួយពែង
  • ខ្ញីហាន់រួចមួយស្លាបព្រាបាយ
  • ម្រេចហិរ កន្លះស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មាមួយគ្រាប់
  • ឃិនឆាយពីរដើម

ការរៀបចំ

ចូរកិនគ្រឿងផ្សំទាំងអស់ចូលគ្នា ដូច្នេះអ្នកនឹងទទួលបានទឹកក្រឡុកមួយពែងដើម្បីញ៉ាំ។ ចូរញ៉ាំភេសជ្ជៈដ៏អស្ចារ្យមួយនេះនៅចន្លោះពេលញ៉ាំអាហារ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ អ្នកក៏អាចញ៉ាំរហូតដល់ ៣ពែងក្នុងមួយថ្ងៃផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង