ការរួមភេទជាប្រចាំគឺជារឿងសំខាន់មួយសម្រាប់សុខភាពកាន់តែប្រសើរ។ វាក៏ជួយពង្រឹងដល់សុខភាពបេះដូង ប្រព័ន្ធភាពស៊ាំ បំបាត់ស្រ្តេស និងជួយឲ្យគេងលក់ស្រួលដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនត្រឹមតែប៉ុណ្ណោះ វាក៏ប្រហែលជាបន្ថយឱកាសកើតជំងឺផ្សេងៗទៀតផង។ 

អ្នកប្រហែលជាធ្លាប់លឺគេនិយាយថា ជីវិតផ្លូវភេទដែលល្អគឺជារឿងសំខាន់ដែរ។ ប៉ុន្តែ តើអ្នកមានដឹងទេថា ការដែលមានភាពរវល់ជាមួយប្តីប្រពន្ធជាប់ពិតជាអាចជួយឲ្យអ្នកមានអាយុវែងដែរទេ? 

បង្កើនមុខងារប្រព័ន្ធភាពស៊ាំ

សម្រាប់អ្នកដែលរួមភេទយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ត្រូវបានគេរកឃើញថា មានអង់ទីគ័រ IgA ខ្ពស់ជាងអ្នកដែលមិនសូវរួមភេទ។ អង់ទីគ័រនេះនឹងជួយការពារអ្នកពីមេរោគ និងសារធាតុបង្កជំងឺកុំឲ្យមានជំងឺបានយ៉ាងល្អ។ 

បន្ថយស្រ្តេសនិងជួយឲ្យគេងលក់កាន់តែស្រួល

ការដែលបណ្តោយខ្លួនបង្កើតភាពស្និទ្ធស្នាលលើគ្រែជាមួយប្តីប្រពន្ធពីរបីដងក្នុងមួយសប្តាហ៍ ជឿទៅថា អ្នកនឹងលែងមានស្រ្តេសហើយ។ ក្នុងពេលរួមភេទ ជាពិសេសការឈានដល់ចំណុចកំពូល រាងកាយនឹងបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលវាមិនត្រឹមតែធ្វើឲ្យមានអារម្មណ៍ល្អក្រោយរួមភេទរួចទេ តែក៏ជួយទប់ស្កាត់អ័រម៉ូនស្រ្តេសដែរ។ 

ថែរក្សាបេះដូងឲ្យមានសុខភាពល្អ

ការរួមភេទគឺជាមធ្យោបាយដ៏ល្អមួយសម្រាប់ឲ្យបេះដូងហាត់ប្រាណ ហើយក៏ល្អចំពោះសុខភាពផងដែរ។ ការរួមភេទត្រូវបានគេរកឃើញថា នឹងជួយបង្កើនការរំលាយជាតិខ្លាញ់បាន ៥កាឡូរីជារៀងរាល់មួយនាទីម្តង ហើយក៏ជួយបង្កើនចង្វាក់បេះដូង និងសកម្មភាពសាច់ដុំផងដែរ។ 

បន្ថយការប្រឈមនឹងមហារីកសុដន់និងក្រពេញប្រូស្តាត

ការស្រាវជ្រាវបានឲ្យដឹងថា បុរសដែលបាញ់ទឹកកាមញឹកញាប់ពីអាយុ ២០ ទៅ៥០ឆ្នាំ ទំនងជាមិនសូវកើតជំងឺមហារីកក្រពេញប្រូស្តាតឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស្រ្តីដែលរួមភេទញឹកញាប់ក៏ទំនងជាមិនងាយកើតមហារីកសុដន់ដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង