នៅពេលដែលមានបញ្ហាភ្លើងឆេះព្រៃនៅជិតកន្លែងរស់នៅរបស់អ្នក ក្នុងបរិយាកាសខ្យល់ដកដង្ហើមនឹងពោរពេញទៅដោយ ឧស្ម័នពុល និងកំទិចកំទីមិនល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបំពុលនេះអាចធ្វើឲ្យរលាកដល់ភ្នែក និងសួតបាន ព្រមទាំងធ្វើឲ្យជំងឺដែលរ៉ាំរ៉ៃដូចជា ជំងឺហឺតកាន់តែធ្ងន់ធ្ងរជាងមុនថែមទៀត។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗក្នុងការដោះស្រាយជាមួយនឹងផ្សែងពុលដែលបណ្តាលមកពីការឆេះព្រៃជិតកន្លែងរស់នៅ៖
- ចូរតាមដានសេចក្តីរាយទាក់ទងនឹងគុណភាពនៃបរិយាកាសខ្យល់ដកដង្ហើម
- ចូរបិទទ្វារ និងបង្អួចឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន
- ចូរមិនត្រូវបង្កើនការបំពុលខ្យល់ក្នុងផ្ទះទៀតតាមរយៈការដុតទៀន ជក់បារី និងបង្កាត់ភ្លើង
- ពិគ្រោះជាមួយគ្រូពេទ្យអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារខ្លួនអ្នកពីបញ្ហានៃការដកដង្ហើម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើអាចចូរទិញម៉ាសបិតច្រមុះដែលមានគុណភាពពាក់គ្រប់ពេលចេញទៅខាងក្រៅ៕