សម្រាប់រដូវដ៏សែនក្តៅនេះដែរ ខ្ញុំដឹងថា អ្នកនឹងចៀសមិនផុតឡើយពីការបែកញើសពេញខ្លួន ហើយក៏មិនចង់ចេញពីផ្ទះប៉ុន្មានដែរ។ យ៉ាងណាមិញ មានមនុស្សមួយចំនួនដែលចេះតែក្តៅជាប់ រហូតដល់បែកញើសច្រើនៗ រហូតដល់ស្ថានភាពមួយដែលមិនផ្តល់ផាសុកភាព និងមានភាពអាម៉ាសមុខថែមទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះទំនងជាងាយនឹងធ្វើឲ្យមានការប្រឡាក់សើមអាវនៅក្រោមឃ្លៀក និងខ្នងជាមិនខាន ដែលវាប៉ះពាល់ដល់អនាម័យផ្ទាល់ខ្លួនថែមទៀតផង។ ដូច្នេះហើយ ខ្ញុំសូមណែនាំអំពីវិធីទប់ស្កាត់ការបែកញើសច្រើនៗដូចខាងក្រោមនេះ៖
ទឹកខ្មេះផ្លែប៉ោម
សារធាតុ Astringent ដែលមានក្នុងទឹកខ្មេះប្រភេទនេហអាចជួយសម្រួលដល់ការចេញញើសច្រើនៗបាន។ អ្នកគ្រាន់តែជ្រលួកសម្លីមួយចូលទៅក្នុងទឹកខ្មេះនេះ ហើយយកវាទៅលាបនៅកន្លែងដែលបែកញើសច្រើនបំផុតដូចជា ឃ្លៀក បាតដៃ ឬបាតជើង នោះវានឹងបន្ថយការបែកញើសបាន។
ចៀសវាងអាហារហិរ
កាលណាអ្នកចូលចិត្តញ៉ាំអាហារហិរច្រើន នោះកម្តៅក្នុងខ្លួននឹងកើនឡើង ហើយក៏បង្កើតញើសកាន់តែច្រើនផងដែរ។ បើសិនជាអាច អ្នកគួរតែចៀសវាងការញ៉ាំហិរសិន។
ដំឡូងបារាំង
រុក្ខជាតិមឺមមួយនេះមានប្រសិទ្ធភាពដែរក្នុងការបឺតស្រូបសំណើមច្រើនៗ និងអាចទប់ស្កាត់ការបែកញើសច្រើនៗផងដែរ។ យកល្អគួរតែដាក់ចំណិតដំឡូងបារាំងដុសនៅកន្លែងដែលបែកញើសច្រើន ហើយទុកឲ្យវាស្ងួត។ នោះវានឹងបង្ហាញប្រសិទ្ធភាពរបស់វាហើយ។
រក្សាការហាត់ប្រាណ
ថ្វីបើរឿងនេះស្តាប់មើលទៅចម្លែងក៏ដោយ តែការហាត់ប្រាណអាចជួយសម្រួលដល់ការបែកញើសបាន។ បើសិនជាអ្នកកាន់តែធាត់ យកល្អគួរតែព្យាយាមសម្រកទម្ងន់ខ្លះទើបជារឿងល្អ។
ញ៉ាំតែខ្មៅ
ការញ៉ាំតែខ្មៅក៏ជំរុញដល់ការបែកញើសតិចតួចដែរ ដោយសារតែវាមានប្រសិទ្ធភាពជួយបន្សាបការបែកញើស ព្រមទាំងទប់ស្កាត់ក្រពេញញើសកុំឲ្យធ្វើការខ្លាំងពេក។ សារធាតុ Tannic Acid របស់តែនេះ នឹងទៅទប់ស្កាត់កន្លែងដែលចេញញើសច្រើនបំផុត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកក៏អាចយកថង់តែដែលប្រើរួចពីរថង់ដាក់ក្រោមឃ្លៀក ឬបាតដៃ ឬបាត់ជើង ឬកន្លែងដែលបែកញើសច្រើនបំផុតរយៈពេល ១៥នាទី ហើយចាំលាងចេញ ក៏មានប្រសិទ្ធភាពដែរ៕