តើអ្នកធ្លាប់ដឹងទេថាមានសកម្មភាពមួយចំនួនមិនគួរធ្វើឡើងនៅពេលទទួលទានទឹកតែ ក៏ព្រោះវាអាចនឹងបង្កបញ្ហាចំពោះសុខភាពបាន? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងប្រាកដជាមិនប្រហែលជាមិនធ្លាប់ដឹងឡើយ! ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងអ្វីដែលអ្នកមិ​​​នគួរធ្វើនៅពេលទទួលទានទឹកតែ ៖

១. ទទួលទានភ្លាមៗក្រោយអាហារ

ការទទួលទានទឹកតែភ្លាមៗក្រោយអាហារអាចជះឥទ្ធិពលដល់ការរំលាយអាហារបានត្រឹមត្រូវ ហើយបញ្ហានេះនឹងធ្វើអោយរាងកាយមិនអាចទទួលបាននូវសារធាតុពេញលេញពីអាហារ។ អ្នកជំនាញជាច្រើននិយាថា អ្នកគួររងចាំយ៉ាងហោចណាស់ ១ ម៉ោងបន្ទាប់ពីទទួលទានអាហារសិន សឹមទទួលទានទឹកតែ។

២. ទទួលទានមុនពេលអាហារ

ក៏មិនខុសពីចំណុចខាងលើដែរ ដោយទឹកតែអាចបង្កភាពពិបាកក្នុងការរំលាយអាហារ ហើយរាងកាយនឹងមិនទទួលបានសារធាតុចិញ្ចឹមពេញលេញពីអាហារដែលអ្នកបានទទួលទានចូល។

៣. លេបថ្នាំជាមួយទឹកតែ

វាមិនត្រឹមតែអាហារប៉ុណ្ណោះទេដែលទឹកតែរារាំងរាងកាយមិនអោយស្រូបយកសារធាតុចិញ្ចឹមបានពេញលេញនោះ ប៉ុន្តែក៏ចំពោះធាតុផ្សំសំខាន់ៗក្នុងថ្នាំដូចគ្នា។

៤. ទទួលទានទឹកតែក្ដៅខ្លាំង

ក្រៅពីអាចបង្កការរលាកដល់អណ្ដាត និងបំពង់កហើយនោះ ការទទួលទានទឹកតែក្ដៅខ្លាំងពេកក៏បង្កើនហានិភ័យនៃជំងឺមហារីកមាត់ធ្មេញ, ជំងឺមហារីកបំពង់ក, ជំងឺមហារីកបំពង់អាហារ និងជំងឺមហារីកក្រពះផងដែរ។

៥. ទទួលទានទឹកតែចាស់ខ្លាំង

វាជាការពិតដែលជាតិកាហ្វេអ៊ីនក្នុងទឹកតែមានបរិមាណតិចជាងក្នុងកាហ្វេ ប៉ុន្តែប្រសិនបើអ្នកឆុងតែចាស់នោះបរិមាណជាតិកាហ្វេអ៊ីននឹងកើនឡើងតាមនោះជាក់ជាមិនខាន ហើយអាចធ្វើអោយអ្នកពិបាកគេងលក់នៅពេលយប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង