សម្តីដ៏រ៉ូម៉ែនទិចមួយឃ្លានិយាយថា “បេះដូងខ្ញុំលោតខ្លាំងតែនៅពេលជួបអ្នកប៉ុណ្ណោះ” ប៉ុន្តែបើសិនជាអ្នកមិនបានយកចិត្តទុកដាក់ទៅលើសរីរាង្គដ៏សំខាន់មួយនេះទេ គូស្នេហ៍អ្នកអាចនឹងរងការឈឺចាប់បានជាពិសេសនៅពេលឡើងគ្រែតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មែនហើយ ជំងឺបេះដូងអាចធ្វើឲ្យអ្នកពិបាកក្នុងការរួមភេទបាន។ ចូរចាំថា សុខភាពផ្លូវភេទក៏អាស្រ័យទៅលើសុខភាពបេះដូងសរសៃឈាមដែរ។ រាល់បញ្ហាសរសៃឈាមបេះដូងទាំងអស់សុទ្ធតែអាចប៉ះពាល់ដល់លំហុរឈាមទៅប្រដាប់ភេទ ដែលនាំឲ្យធ្វើទុក្ខកាន់តែខ្លាំងដល់ជីវិតផ្លូវភេទតែម្តង។ លំហូរឈាមទៅក្នុងប្រដាប់ភេទតិចអាចបណ្តាលឲ្យលិង្គមិនអាចងើបរួច។ ដូច្នេះយើងខ្ញុំនឹងបកស្រាយអំពីជំងឺបេះដូងមួយចំនួនដែលកំពុងតែញ៉ាំញីដល់ជីវិតផ្លូវភេទកាន់តែអួរអាប់បានបើសិនជាមិនមានដំណោះស្រាយចំពោះវាសិនទេនោះ។
ជំងឺក្រិនរឹងសរសៃឈាម
វាគឺជាជំងឺមួយដែលសរសៃឈាមមានតួនាទីដឹកនាំអុកស៊ីសែនចេញពីបេះដូងទៅចិញ្ចឹមរាងកាយក្លាយទៅជារួមតូចដោយសារតែមានកំណក។ ការរួមតូចរបស់រសៃឈាមបែបនេះនឹងធ្វើឲ្យបេះដូងកាន់តែពិបាកក្នុងការច្របាច់ឈាមចេញ របត់ឈាមរត់ខ្សោយ និងសម្ពាធឈាមឡើងខ្ពស់ទៀត។ បើសិនជាអ្នកកំពុងតែឆ្ងល់ថាតើវាប៉ះពាល់ដល់ជីវិតផ្លូវភេទដូចម្តេចនោះ ចូរយល់ថា លំហូរឈាមដែលយឺតចូលទៅក្នុងលិង្គបែបនេះគឺធ្វើឲ្យលិង្គឡើងរឹងមិនកើន។ ជាមួយគ្នានេះដែរ សរសៃឈាមអាក់ទែដែលដឹកនាំឈាមទៅក្នុងលិង្គនោះអាចនឹងមានកំណក ដែលជាហេតុនាំឲ្យលំហូរឈាមកាន់តែតិចថែមទៀត។ ដូច្នេះជីវិតផ្លូវភេទរបស់បុរសនឹងរងហានិភ័យកាន់តែខ្លាំង។
លើសសម្ពាធឈាម
ទាំងជំងឺលើសសម្ពាធឈាម និងលិង្គមិនឡើងរឹងសុទ្ធតែមានទំនាក់ទំនងគ្នាជិតដឹតណាស់។ នេះគឺជាប្រភេទកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាមមួយប្រភេទដែលនាំឲ្យកើតជំងឺក្រិនរឹងសរសៃឈាមបាន។ ជំងឺលើសសម្ពាធឈាមអាចបណ្តាលឲ្យលលិង្គមិនអាចឡើងរឹងបានដោយសារតែលំហូរឈាមត្រូវបានរាំងស្ទះព្រោះតែសរសៃឈាមខូចខាត។ យ៉ាងណាមិញ ការមិនឡើងរឹងរបស់លិង្គក៏អាចចាត់ទុកជារោគសញ្ញាដំបូងរបស់ជំងឺលើសសម្ពាធឈាម ដែលជាឃាតករឈាមត្រជាក់នោះដែរ។
កូឡេស្តេរ៉ុលឡើងខ្ពស់
ខណៈពេលដែលមនុស្សភាគច្រើនយល់ថា ការមិនឡើងរឹងរបស់លិង្គគឺជាបញ្ហាមួយនៃជីវិតផ្លូវភេទរបស់បុរសនោះ តែអ្វីដែលជាបញ្ហាកាន់តែធំនោះគឺសរសៃឈាមតែម្តង មានន័យថា សរសៃឈាមអាចនឹងរងការរួមតូចដោយសារតែកកកូឡេស្តេរ៉ុលច្រើនក្នុងជញ្ជាំងខាងក្នុងរប់សរសៃឈាមនោះតែម្តង ឬអាចនិយាយបានថា ជំងឺសរសៃឈាម។ តាមពិត ការកកកុញកូឡេស្តេរ៉ុលអាចកើតមានក្នុងសរសៃឈាមបេះដូង និងសរសៃឈាមនៅលិង្គដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះវានឹងកាត់បន្ថយលំហូរឈាមទៅក្នុងលលិង្គទៀត។ ការសិក្សាបង្ហាញថា ការប្រើថ្នាំដើម្បីបញ្ចុះកូឡេស្តេរ៉ុលក៏អាចជួយទប់ស្កាត់រោគសញ្ញានៃបញ្ហាលិង្គមិនឡើងបានដែរ៕