ជាធម្មតា គ្រូពេទ្យព្យាបាលជំងឺរលាកខ្នែងពោះវៀនជាមួយនឹងការកាត់ខ្នែងនេះចោលតែម្តង។ នេះដោយសារតែវាជាជំងឺត្រូវការសង្គ្រោះដោយវះកាត់បន្ទាន់។ ការវះកាត់ដោយវិធីឧបករណ៍ឆ្លុះ គឺប្រើប្រាស់វិធីវះពោះតូចៗច្រើនកន្លែងនៅពោះ ដែលវាជាធម្មតាអាចមានផលវិបាកតិចតួច និងឆាប់ជាសះស្បើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការប្រើប្រាស់វវិធីវះកាត់ដោយបើកពោះតែម្តង គឺធ្វើឡើងនៅពោះផ្នែកខាងក្រោម និងខាងស្តាំ ដោយវះតែមួយកន្លែងប៉ុណ្ណោះ។
ក្រោយពីវះកាត់រួច គ្រូពេទ្យនឹងណែនាំឲ្យអ្នក កាត់បន្ថយការធ្វើចលនារាងកាយរយៈពេល ២សប្តាហ៍ក្រោយវះកាត់បើកពោះធម្មតារួច និង ៣ ទៅ៥ថ្ងៃក្រោយពីវះកាត់ដោយប្រើបំពង់ឆ្លុះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកជំងឺភាគច្រើនមិនត្រូវការផ្លាស់ប្តូររបបអាហារ ឬតមអាហារ ហាត់ប្រាណ ឬរបៀបរស់នៅអ្វីទាំងអស់ក្រោយពីជាសះស្បើយរួច៕