កំហឹងគឺជារឿងធម្មតារបស់មនុស្សយើង ហើយក៏ជាអារម្មណ៍ធម្មជាតិ និងបញ្ជាក់អំពីសុខភាពល្អដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែនៅពេលវាកើតឡើងរហូតដល់មានការបំផ្លាញរបស់របរ ឬប៉ះពាល់ដល់អ្នកដទៃ ឬលែងគ្រប់គ្រងបាន វាអាចនាំឲ្យថយចុះនូវគុណភាពនៃជីវិតរស់នៅរបស់មនុស្សយើងនិងមនុស្សជុំវិញខ្លួនផងដែរ។
បើសិនជាអ្នកមិនប្រាកដអំពីភាពធ្ងន់ធ្ងរនៃកំហឹងរបស់ខ្លួនឯងទែ វាមានវិធីធ្វើតេស្តចិត្តសាស្រ្តជាច្រើនដែលអាចវាស់វែងអំពីភាពធ្ងន់ធ្ងរនេះបានបើសិនជាអ្នកកំពុងតែខឹងខ្លាំងពេក។
ការគ្រប់គ្រងកំហឹងអាចជួយបន្ថយការឆ្លើយតបខាងផ្លូវចិត្តចំពោះរឿងគ្រប់យ៉ាង ឬមនុស្សដែលធ្វើឲ្យអ្នកខឹង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកជំនាញខាងចិត្តសាស្រ្ត និងអ្នកជំនាញសុខភាពផ្លូវចិត្ត អាចជួយបង្កើតវិធីសាស្រ្តជាច្រើនដើម្បីផ្លាស់ប្តូរការគិត និងអាកប្បកិរិយាអ្នកបាន៕