អាហារតែមួយមុខអាចជួយបង្ការជំងឺមហារីកបាន ប៉ុន្តែការញ៉ាំអាហារផ្សំគ្នាច្រើនដែលត្រឹមត្រូវ ប្រហែលជាអាចបង្កើតនូវភាពខុសគ្នាបានច្រើន។ ដូច្នេះហើយ ចូរការពារខ្លួនអ្នកពីជំងឺមហារីកតាមរយៈការញ៉ាំអាហារប្រឆាំងនឹងមហារីកវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ អ្នកគួរតែញ៉ាំអាហារ និងបន្លែយ៉ាងហោចណាស់ ៥ពេលជារៀងរាល់ថ្ងៃនិងញ៉ាំអាហារត្រឹមត្រូវដែរ ក្នុងការជួយរក្សាទម្ងន់ឲ្យមានសុខភាពល្អ។ អាហារដែលអាចជួយបង្ការជំងឺមហារីកបានគួរតែជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅ។ អាហារទាំងនោះមានដូចជា៖
សណ្តែក
សណ្តែកសម្បូរជាតិសរសៃ ដែលត្រូវបានការសិក្សាមួយចំនួនរកឃើញថា អាចជួយបង្ការជំងឺមហារីកពោះវៀនធំបាន។ ការញ៉ាំសណ្តែកពីរបីពេលក្នុងមួយសប្តាហ៍ប្រហែលជាបង្កើនចំនួនជាតិសរសៃក្នុងខ្លួន ហើយក៏បន្ថយការកើតជំងឺមហារីកបានដែរ។ ប៉ុន្តែវាមានតែការសិក្សាទៅលើសត្វប៉ុណ្ណោះដែលបង្ហាញលទ្ធផលបែបនេះ។
ប្រូខូលី
ប្រូខូលីត្រុវបានគេស្គាល់ថាជាវិធីព្យាបាលជំងឺមហារីកបែបធម្មជាតិ និងជាប្រភពនៃសារធាតុ Isothiocyanate compounds ដែលជួយប្រឆាំងនឹងមហារីកតាមរយៈការបន្សាបប្រសិទ្ធភាពរបស់ភ្នាក់ងារមហារីក បន្ថយសម្ពាធអុកស៊ីតកម្ម និងបំបាត់ជាតិពុល។ ជាមួយគ្នានេះដែរ សារធាតុ Sulforaphane ក៏មានក្នុងប្រូខូលី សម្រាប់ជួយបង្ការជំងឺមហារីកបានដែរ។
ការ៉ុត
រុក្ខជាតិមឺមមួយនេះផ្ទុកទៅដោយជីវជាតិសំខាន់ៗជាច្រើនរួមទាំងវីតាមីន A, K និង អង់ទីអុកស៊ីដង់។ ជាមួយគ្នានេះដែរ វាក៏មានសារធាតុ Beta-carotene ដ៏ច្រើនផងដែរ ដែលមាននាទីដ៏សំខាន់ក្នុងការទ្រទ្រង់ដល់ប្រព័ន្ធភាាពស៊ាំ និងបង្ការជំងឺមហារីក ជាពិសេស មហារីកក្រពេញប្រូស្តាត និងសុដន់តែម្តង។
ខ្ទឹមស
ខ្ទឹមសមានសារធាតុ Sulfur ដែលជួយភ្ញោចដល់ប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងជំងឺមហារីកបែបធម្មជាតិតែម្តង ហើយវាក៏ក៏មានឥទ្ធិពលខ្លាំងក្នុងការបន្ថយការលូតលាស់របស់ដុំសាច់មហារីកផងដែរ។
ប៉េងប៉ោះ
អង់ទីអុកស៊ីដង់ប្រភេទ Lycopene ដែលមានក្នុងប៉េងប៉ោះ ប្រហែលជាមានថាមពលខ្លាំងជាង Alpha-carotene, Beta-carotene និងវីតាមីន E ទៅទៀតក្នុងការប្រឆាំងការពារនឹងជំងឺមហារីកដូចជា មហារីកសួត និងក្រពេញប្រូស្តាតជាដើម។ តែចូរប្រាកដថា ចូរចម្អិនវាឲ្យបានល្អសិនទើបទទួលបានសារធាតុ Lycopene នេះបាន។
រមៀត
រមៀតគឺជាគ្រឿងផ្សំធ្វើម្ហូបមួយប្រភេទដែលត្រូវបានគេដឹងថា ជួយជំរុញដល់សុខភាពមនុស្សយើង។ តាមការស្រាវជ្រាវ រមៀតមានសារធាតុ Curcumin ដែលអង់ទីអុកស៊ីដង់មួយប្រភេទ ដើរតួនាទីប្រឆាំងនឹងការរលាកផង និងមហារីកផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ សារធាតុ Curcumin ត្រូវបានគេរកឃើញទៀតថា ជួយបន្ថយការលូតលាស់របស់កោសិកាមហារីកសុដន់ សយត និងក្រពេញប្រូស្តាតក្នុងការសិក្សាក្នុងបំពង់ពិសោធន៍៕