ដំឡូងបារាំងគឺជាប្រភពនៃជាតិកាបូអ៊ីដ្រាតកំផ្លេចដ៏អស្ចារ្យ ប្រូតេអ៊ីន វីតាមីន C, B6 ប៉ូតាស្យូម Niacin និង Thiamine។ ប៉ុន្តែតើអ្នកមានដឹងទេថា សម្បកដំឡូងបារាំងត្រូវបានគេរកឃើញថា ជាវិធីព្យាបាលដ៏ល្អបំផុតសម្រាប់ផ្លល់ភាពភ្លឺថ្លាដល់ស្បែកដែរទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដំឡូងបារាំងត្រូវបានគេស្គាល់ថាជាភ្នាក់ងារជួយផ្តល់ភាពភ្លឺថ្លាដល់ស្បែកតាមបែបធម្មជាតិតែម្តង។
របៀបធ្វើ៖
- យកដំឡូងបារាំងឆៅដែលកិនរួចមកបិតលើផ្ទៃមុខ
- ចូរលាងសម្អាតវានៅរយៈពេល ៣០នាទីក្រោយ
- ចូរធ្វើបែបនេះជាទៀងទាត់ នោះវានឹងជួយលាងសម្អាតស្បែកឲ្យស្អាត ផ្តល់ភាពរលោង និងភ្លឺថ្លា ព្រមទាំងបន្ថយភាពហើមនៅមុខថែមទៀត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកក៏អាចលាយទឹកដំឡូងបារាំងជាមួយនឹងទឹកក្រូចឆ្មា ហើយយកវាមកលាបលើស្បែកមុខ ដើម្បីផ្តល់ភាពភ្លឺថ្លាដល់ស្បែកបាន។ វិធីនេះនឹងផ្តល់ភាពភ្លឺថ្លាតិចតួចដល់ស្បែក តែទទួលបានលទ្ធផលលឿន៕