ក្លិនជើងមិនល្អជាបញ្ហាគួរអោយរំខាន និងអាម៉ាសបំផុតមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! អ្នកអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើរូបមន្តបែបធម្មជាតិកម្ចាត់ក្លិនជើងស្អុយមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងរូបមន្តទាំងនោះ ៖

១. អំបិល Epsom

អ្នករកទិញអំបិល Epsom បាននៅតាមបណ្ដាផ្សារទំនើប។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល Epsom ចំនួនកន្លះពែង ក្នុងទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង រួចកូរអោយសព្វ សឹមត្រាំជើងក្នុងទឹកអំបិលនេះសម្រាប់រយៈពេល ៣០នាទី អោយបាន ២ ដងក្នុងមួយថ្ងៃជាការស្រេច។

២. ក្រូចឆ្មារ និងម្ស៉ៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ baking soda ចំនួន ៤ ស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង និងបន្ថែមទឹកក្រូចឆ្មារស្រស់ ចំនួន ១ ផ្លែ ចូល។ កូរអោយសព្វ សឹមត្រាំជើងក្នុងល្បាយនេះសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី ជាការស្រេច។

៣. ទឹកខ្មេះផ្លែប៉ោម

លាយទឹកខ្មេះផ្លែប៉ោមចំនួន ១ ពែងកន្លះ ក្នុងទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង។ កូរអោយសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេល ១៥ នាទី អោយបាន ២ ដងក្នុងមួយថ្ងៃ។ ហើយនៅមុនពេលស្ងួតទាំងស្រុង ចូរលាងសម្អាតជើងជាមួយទឹកត្រជាក់ដើម្បីកម្ចាត់ក្លិនជូរនៃទឹកខ្មេះ។

៤. តែខ្មៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅចំនួន ៥ កញ្ចប់តូចក្នុងទឹកក្ដៅឧណ្ហៗចំនួន ៤ ពែងសម្រាប់រយៈពេល ១០ នាទី។ បន្ទាប់មកត្រាំជើងក្នុងទឹកតែដែលឆុងរួចសម្រាប់រយៈពេល ២០ នាទី ម្ដងក្នុងមួយថ្ងៃជាប្រចាំ។

៥. ស្រោមជើង

ជម្រើសនៃស្រោមជើង ក៏ជាកត្តាបង្កបញ្ហាក្លិនជើងមិនល្អផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ
ជៀសផុតពីបញ្ហាស្អុយជើង ចូរជ្រើសរើសពាក់ស្រោមជើងដែលធ្វើឡើងពីកប្បាសសុទ្ធ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង