របបអាហារត្រឹមត្រូវ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយ និងសម្រស់ល្អប្រសើរ ជាពិសេសនៅឈានដល់វ័យក្រោយ ៣០ ឆ្នាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះទៅដែលអ្នកគួរ
ជៀសវាងទទួលទានច្រើនក្រោយវ័យ ៣០ឆ្នាំ ដើម្បីជៀសផុតពីបញ្ហាសុខភាពផ្សេងៗ? ខាងក្រោម
វេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

១. គ្រឿងស្រវឹង

មានផ្ទុកសម្បូរទៅដោយជាតិកាឡូរី។ ចាប់ពីអាយុ ឬវ័យ ៣០ ឆ្នាំឡើង រាងកាយមិនអាចដុតបំផ្លាញកាឡូរីនៃគ្រឿងស្រវឹងបានយ៉ាងសកម្មទៀតឡើយ។ លើសពីនេះទៅទៀត គ្រឿងស្រវឹង ឬស្រា
បៀរក៏បង្កើនកម្រិតនៃអាំងស៊ុយលីនដែលបង្កភាពពិបាកដល់ប្រព័ន្ធរាងកាយគួរអោយបារម្ភផងដែរ។ ការទទួលទានគ្រឿងស្រវឹងច្រើនថែមទាំងជះឥទ្ធិពលដល់សម្ពាធឈាម បង្កបញ្ហានៃជំងឺបេះដូង ក៏ដូចជាថ្លើមទៀតផង។

២. ជាតិផ្អែមសិប្បនិម្មិត

ស្ករ ឬជាតិផ្អែមសិប្បនិម្មិតមិនផ្ដល់ជាតិកាឡូរីដល់រាងកាយដែលធ្វើអោយរាងកាយមិនអាចគ្រប់គ្រងការឃ្លានបាន។ ហើយជាតិផ្អែមសិប្បនិម្មិតក៏ផ្សារភ្ជាប់ជាមួយជំងឺមហារីក បង្កើនកម្រិតនៃជាតិគ្លុយកូស និងបន្ថយសមត្ថភាពឆ្លើយតបទៅនឹងអាំងស៊ុយលីនផងដែរ។ ហើយបញ្ហាទាំងនេះបង្កើនហានិភ័យនៃជំងឺពាក់ព័ន្ធនឹងការដុតរំលាយអាហារក្នុងរាងកាយ, ការស្តុកទុកនូវជាតិខ្លាញ់, ជំងឺសសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២។

៣. ជាតិកាហ្វេអ៊ីន

ក្រៅពីផលពាល់ដល់ដំណេកហើយនោះ ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកក៏បណ្ដាលអោយអ្នកឆាប់ចាស់ជាងវ័យផងដែរ។ ហើយក៏មិនខុសពីគ្រឿងស្រវឹង ការទទួលទានជាតិកាហ្វេអ៊ីនអាចបង្កបញ្ហានៃភាពធាត់ជ្រុលដោយរាងកាយមិនអាចដុតបំផ្លាញកាឡូរីនៃកាហ្វេអ៊ីន។

៤. អាហារកំប៉ុង

ក៏ព្រោះអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិស្ករ, អំបិល និងជាតិខ្លាញ់មិនល្អខ្ពស់ ប៉ុន្តែមិនសូវសម្បូរសារធាតុចិញ្ចឹមចាំបាច់ រួមទាំងជាតិសសៃដែលបង្កផលប៉ះពាល់គួរអោយព្រួយបារម្ភចំពោះសុខភាព។

៥. សាច់កែច្នៃ

ភាគច្រើននៃសាច់កែច្នៃមានផ្ទុកសារធាតុ nitrates ដែលបង្កបញ្ហានៃជំងឺមហារីក។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរជៀសអោយផុតពីការទទួលទានសាច់ដែលមានផ្ទុកសារធាតុ nitrates។ លើសពីនេះទៅទៀត សាច់កែច្នៃ ក៏ជាប្រភពនៃជាតិខ្លាញ់មិនល្អ និងជាតិប្រៃខ្ពស់ដែលមិនល្អចំពោះសុខភាពបេះដូងផងដែរ។

៦. ភេសជ្ជៈសូដា

មានផ្ទុកសម្បូរទៅដោយជាតិស្ករមិនល្អខ្ពស់ដែលអាចបង្កផលប៉ះពាល់គួរអោយព្រួយបារម្ភជាច្រើនចំពោះសុខភាព។ ភេសជ្ជៈប្រភេទនេះក៏បង្កើតភាពធន់ទៅនឹង leptin ដែលជាអ័រម៉ូនកាត់បន្ថយចំណង់អាហារ ហើយជះឥទ្ធិពលដល់ការកើនឡើងនូវជាតិខ្លាញ់ក្នុងរាងកាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង