ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីដំបូន្មានមួយចំនួនដែលអ្នកគួរតែស្វែងយល់ពេលដែលចូលដល់ជីវិតអាពាហ៍ពិពាហ៍។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរគិតពីជីវិតអាពាហ៍ពិពាហ៍ស្រស់បំព្រងពេកទេ ព្រោះមុនរៀបការ និងក្រោយរៀបការគឺផ្សេងពីគ្នា។ ក្រោយពេលដែលរៀបការរួច អ្នកនឹងមានរឿងជាច្រើនដែលត្រូវកង្វល់។
- អ្នកគួរតែចងចាំថា ទោះបីជាអ្នករៀបការហើយ ឬមានកូនហើយក៏ដោយ ក៏អ្នកគួរតែតែងខ្លួនដែរ ដើម្បីចាប់ស្វាមីឲ្យជាប់។
- អ្នកគួរតែចាំថា ក្រោយរៀបការរួច អ្នកត្រូវតែមានចំណូលដែលជារបស់ខ្លួន ទើបអ្នកមានតម្លៃ។
- ប្រសិនជាអ្នកមានលទ្ធភាព អ្នកគួរតែរស់នៅតែប្តី និងប្រពន្ធអ្នកបានហើយ។ នៅពេលដែលអ្នករស់នៅជាមួយមនុស្សចាស់ នឹងមានរឿងច្រើនកើតឡើង។
- អ្នកមិនគួរមានគំនិតថារៀបការជាមួយនរណា ត្រូវតែធ្វើតាមអ្នកនោះទេ។ មិនថាអ្នករកបានចំណូលតិច ឬច្រើនទេ អ្នកក៏ត្រូវតែមានលុយលើដៃដែលជារបស់ខ្លួនដែរ។
- ការរួមភេទពិតជាសំខាន់។ ដូចនេះ អ្នកមិនគួរបដិសេធជាមួយគេរហូតទេ ព្រោះគេអាចទៅរកក្រៅបាន។
- មានរឿងខ្លះ បើអ្នកមិនអាចអធ្យាស្រ័យឲ្យ អ្នកគួរតែប្រកាន់ជំហររបស់អ្នក។
- អ្នកមិនគួរថ្នមគេពេកទេ ព្រោះអាចធ្វើឲ្យគេខូចបាន៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)