ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការគ្រប់គ្រងទម្ងន់របស់អ្នកស្ត្រីមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចថ្លឹងចំនួន២ដងក្នុងមួយថ្ងៃ ដោយថ្លឹងក្នុងពេលព្រឹក និងពេលយប់ ហើយអ្នកអាចកត់ត្រាទុក។ ការធ្វើបែបនេះ ដើម្បីជួយអ្នកអាចគ្រប់គ្រងទម្ងន់អ្នកឲ្យបានល្អ ដោយមិនឲ្យឡើងខ្លាំង ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកឡើយ។
- អ្នកគួរតែញ៉ាំតិច ប៉ុន្តែចែកជាច្រើនពេល ទើបអាចធានាបានថាទម្ងន់អ្នកមិនលើសខ្លាំង។ ដូចនេះ អ្នកនឹងមិនពិបាកកើតឡើយពេលដែលគ្រប់ខែ។
- អ្នកគួរតែពិសារអាហារដែលល្អចំពោះសុខភាពអ្នក ដោយមិនគួរញ៉ាំតែអាហារបំពងនោះទេ ព្រោះអាហារបំពងអាចធ្វើឲ្យសុខភាពអ្នក និងកូនក្នុងផ្ទៃទ្រុឌទ្រថែមទាំងអាចធ្វើឲ្យអ្នកឡើងទម្ងន់លឿនទៀតផង។
- អ្នកគួរតែដើរហាត់ប្រាណឲ្យបានមួយម៉ោងក្នុងមួយថ្ងៃ ព្រោះការដើរនេះអាចបំបាត់អារម្មណ៍នឿយហត់របស់អ្នក ថែមទាំងអាចធ្វើឲ្យទម្ងន់អ្នកមិនងាយឡើងខ្ពស់ខ្លាំងទៀតផង។
- អ្នកគួរតែចេះបន្ធូរអារម្មណ៍ ចេះទម្លាក់សម្ពាធចុះ ដោយរក្សាអារម្មណ៍ឲ្យសប្បាយ ទើបល្អចំពោះកូនក្នុងផ្ទៃ និងអ្នក ថែមទាំងមិនធ្វើឲ្យអ្នកឡើងទម្ងន់លឿនទៀតផង។
- អ្នកគួរតែគេងឲ្យគ្រប់ ព្រោះការគេងគ្រប់ អាចធ្វើឲ្យអ្នក និងកូនមានសុខភាពល្អ ថែមទាំងអាចធ្វើឲ្យអ្នកមិនងាយធាត់ខ្លាំងឡើយ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីគ្រប់គ្រងទម្ងន់របស់អ្នក៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)