សឹងតែគ្រប់គ្នាប្រហែលជាបានលីអំពីអាហារជួយពង្រឹងសាច់ដុំ, បង្កើនការមើលឃើញ, ធ្វើអោយ
សក់រឹងមាំ ស្បែកស្រស់ស្អាត និងទប់ស្កាត់ហានិភ័យនៃជំងឺផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាមាននូវប្រភេទអាហារមួយចំនួនអាចជួយបង្កើនការស្ដាប់លឺបាន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលមានប្រសិទ្ធិភាពបង្កើនការស្ដាប់លឺ ៖

១. ផ្លែចេក

ការទទួលទានផ្លែចេកមិនត្រឹមតែជួយគ្រប់គ្រងសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏រួមទាំងសារធាតុរាវក្នុងរាងកាយ និងត្រចៀកដែលបង្កើនការស្ដាប់លឺផងដែរ។

២. ដំឡូងផ្អែម

ជាប្រភពដ៏​​​ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយបង្កើនការស្ដាប់លឺគួរអោយកត់សម្គាល់។

៣. ផ្កាខាត់ណាខៀវ

ក្រៅពីប៉ូតាស្យូមហើយនោះ ផ្កាខាត់ណាខៀវក៏មានផ្ទុកសម្បូរទៅដោយសារធាតុ folate ដែលល្អសម្រាប់សុខភាពត្រចៀក និងការស្ដាប់លឺ។ វីតាមីន B9 ក្នុងផ្កាខាត់ណាខៀវក៏មានប្រសិទ្ធិភាពទប់ស្កាត់បញ្ហាហឹងត្រចៀកផងដែរ។

៤. បន្លែបៃតង

ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ folate ដែលជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងបញ្ហាហឹងត្រចៀក និងបង្កើនការស្ដាប់លឺ។

៥. សណ្ដែក និងគ្រាប់ធញ្ញជាតិ

មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលជួយទប់ស្កាត់ដោះស្រាយបញ្ហាបាត់បង់ការស្ដាប់លឺដោយសារផលប៉ះពាល់នៃសម្លេងរំខានខ្លាំងបានយ៉ាងប្រសើរ។

៦. គ្រឿងសមុទ្រ

ជាប្រភពនៃជាតិស័ង្កសីដែលទប់ស្កាត់ការឆ្លងមេរោគក្នុងត្រចៀក ហើយបង្កើនការស្ដាប់លឺ៕