ការភ្ញាក់ពីគេងមកស្រាប់តែត្របកភ្នែកខាងក្រោមទៅជាហើមនោះពិតជាមិនល្អមើលឡើយ។ រឿងនេះមិនត្រឹមតែមើលទៅមុខទៅជាហើមទេ តែក៏អាចធ្វើឲ្យអ្នកមើលទៅជាមនុស្សអស់កម្លាំង និងឆាប់ចាស់ផងដែរ។ មានហេតុផលច្រើនណាស់ដែលភ្នែកទៅជាបែបនេះដោយសារតែគេងមិនគ្រប់គ្រាន់ ញ៉ាំគ្រឿងស្រវឹងច្រើន និងយំច្រើនពេក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សំណាងដែរ អ្នកអាចកាត់បន្ថយភាពហើមភ្នែកនេះបានជាមួយនឹងវិធីធម្មជាតិដូចខាងក្រោមនេះ៖
ត្រសក់
រឿងនេះប្រហែលជាជម្រើសដ៏ល្អបំផុតក្នុងការបំបាត់ការហើមភ្នែកបាន។ ភាពត្រជាក់របស់ត្រសក់អាចជួយលុបបំបាត់ភ្នែកហើមបានផង និងបន្ថយការរលាកនៅក្រោមភ្នែកផង។ ចូរចិតចំណិតត្រសក់ពីរចំណិត ហើយដាក់ស្អំនៅលើភ្នែក ២៥នាទី។ បន្ទាប់មកចូរអង្គុយផ្អែក ហើយបន្ធូរអារម្មណ៍ជាមួយត្រសក់នៅលើភ្នែកនេះ។
ទឹកដោះគោ
សម្រាប់អ្នកដែលមានអាការៈហើមភ្នែកជាប់នោះ ចូរប្រើទឹកដោះគោ។ ចូរយកចម្លីពីរដុំជ្រលួកនឹងទឹកដោះគោហើយយកវាមកដាក់នៅលភ្នែក ២០ ទៅ៣០នាទី ចាំលាងចេញវិញ។ អ្នកអាចធ្វើបែបនេះច្រើនដងតាមតែអាចធ្វើបានដើម្បីបន្ថយភាពហើមរបស់ភ្នែកបាន។
ប្រេងវីតាមីន E
វីតាមីន E មានសារៈសំខាន់ណាស់សម្រាប់សុខភាពស្បែក ហើយអ្វីដែលល្អនោះគឺវាអាចកាត់បន្ថយការហើមភ្នែកបានយ៉ាងល្អជាមួយនឹងការលាបប្រេងវីតាមីន E លើស្បែកផ្ទាល។ ចូរច្របាច់ប្រេងវីតាមីន E ចូលទៅក្នុងទឹកដាំពុះមួយចាន ហើយកូវាឲ្យសប់ រួចយកសម្លីពីរដុំជ្រលួក ហើយមកដាក់នៅលើភ្នែក ២០នាទី។
ស្លាបព្រាត្រជាក់
ចូរយកស្លាបព្រាដាក់ត្រាំក្នុងទឹកកក ឬទូរក្លាសេរយៈពេលពីរបីនាទីសិន។ បន្ទាប់មកយកវាមកស្អំនៅលើភ្នែក។ ភាពត្រជាក់អាចជួយបន្ថយការរលាក នៅក្រោមភ្នែក ហើយក៏បំបាត់ការហើមដែរ។
ដំឡូងបារាំង
ដំឡូងបារាំងអាចទប់ស្កាត់ការហើមភ្នែកបានដោយសារតែវាមានសមត្ថភាពប្រឆាំងនឹងការរលាក។ ចូរដាក់ដំឡូងបារាំងនៅក្នុងទូរទឹកកកចោលពីរបីម៉ោង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រួចចិតវាជាចំណិតស្តើងពីរចំណិតហើយដាក់ស្អំលើភ្នែក ២០នាទី៕