ការលើសជាតិខ្លាញ់ក្នុងឈាម ប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ យ៉ាងណាមិញ មជ្ឈមណ្ឌលសម្រាប់បង្ការ និងគ្រប់គ្រងជំងឺរបស់អាមេរិក (CDC) បាននិយាយថា ក្បួនណែនាំថ្មីសម្រាប់មនុស្សពេញវ័យអាយុចាប់ពី ២០ឆ្នាំឡើងទៅគួរតែពិនិត្យមើលជាតិខ្លាញ់ក្នុងឈាមជារៀងរាល់ ៥ឆ្នាំម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែភ្នាក់ងារមួយនេះនិយាយទៀតថា អ្នកប្រហែលជាត្រូវការឧស្សាហ៍ពិនិត្យមើលខ្លាញ់នេះញឹកបន្តិចបើសិនជា៖
- អ្នកជាស្រ្តីអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ឬបុរសអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ
- កម្រិតកូឡេស្តេរ៉ុលសរុបចាប់ពី ២០០mg/dL ឡើងទៅ
- កម្រិតកូឡេស្តេរ៉ុលល្អទាបជាង ៤០mg/dL (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្រៅពីលើសកូឡេស្តេរ៉ុល អ្នកមានកត្តាប្រឈមនឹងជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាលផ្សេងៗទៀតដូចជា លើសសម្ពាធឈាម ឬកំពុងតែធាត់៕