ការដែលធ្លាប់មានបញ្ហាក្រពះពោះវៀនមិនមែនជារឿងមានផាសុកភាពដល់រាងកាយឡើយ ជាពិសេសនៅពេលវាជាប់ទាក់ទងនឹងការឈឺចាប់ ឬត្រូវផ្លាស់ប្តូរទម្លាប់នៃការចូលបន្ទប់ទឹកជាដើម។ ថ្វីបើរឿងនេះជារឿងធម្មតាក៏ដោយ ក្នុងការហើមពោះតិចតួច ឬផោមច្រើននៅពេលញ៉ាំអាហារខុសក៏ដោយ តែការជួបបញ្ហារលាកពោះវៀនគឺជារឿងដែលអ្នកគួរតែស្វែងយល់ដែរ ជាពិសេសស្រ្តីតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សាបានបង្ហាញថា ស្រ្តីទំនងជាងាយនឹងជួបបញ្ហារលកពោះវៀនច្រើនជាងបុរស ដោយសារតែវត្តមានអ័រម៉ូនអេស្រ្តូជែន និងប្រូជេស្តេសរ៉ូនតែម្តង ដែលដើរតួនាទីធ្វើឲ្យមានការរលាកបែបនេះ។ ស្រ្តីដែលមករដូវច្រើនតែជួបបញ្ហាក្រពះពោះវៀនជាញឹកញាប់នៃការមកខែរដូវរបស់ខ្លួន ហើយដូច្នេះហើយទើបធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ។ ខាងក្រោមនេះគឺជាអាការៈជាច្រើនដែលអ្នកគួរតែស្វែងយល់ចំពោះការរលាកពោះវៀន៖
- ឈឺចាប់ក្នុងពោះ
- ហើមពោះ
- រាករូស
- ក្រពះមិនកិន
- មិនឃ្លានអាហារ
- ឈឺពោះបែបរមួលៗ
- ខ្យល់ក្នុងពោះច្រើន
- ថប់អារម្មណ៍ ឬបាក់ទឹកចិត្ត
- ទល់លាមក
អាការៈទាំងនេះទំនងជាកើតឡើងក្នុងពេលវ័យក្មេង ឬមុនពេលអាយុ ៤០ឆ្នាំ។ អាការៈនេះច្រើនតែបង្កឡើងដោយអាហារមួយចំនួនដូចជា ខ្ទឹមបារាំង គ្រឿងស្រវឹង ភេសជ្ជៈមានជាតិហ្គាស និងផលិតផលមានជាតិផ្អែមសិប្បនិមិត្ត។
ខាងក្រោមនេះគឺជារឿងខ្លះៗទៀតដែលអ្នកជាស្រ្តីគួរតែដឹងបន្ថែមអំពីការរលាកពោះវៀន៖
- ស្រ្តីដែលមានបញ្ហារោគស្រ្តីច្រើនតែមានអាការៈនៃការរលាកពោះវៀនធ្ងន់ធ្ងរដូចជា ផោមច្រើន រាករូស ហើមពោះ និងក្រពះមិនកិនល្អ
- ស្រ្តីដែលមានអាការៈរលាកពោះវៀនគឺធូរស្រាលខ្លាំងវិញនៅពេលពួកគេរាំងរដូវ
- ថ្វីបើគេដឹងថាអ័រម៉ូនភេទស្រ្តីជាអ្នកធ្វើឲ្យកើតអាការៈរលាកពោះវៀនក៏ដោយ តែការប្រើប្រាស់វិធីព្យាបាលដោយអ័រម៉ូន ឬថ្នាំពន្យាកំណើតគឺមិនមានឥទ្ធិពលអ្វីទៅលើអាការៈនៃបញ្ហាក្រពះពោះវៀននេះឡើយ
- ស្រ្តីដែលត្រូវបានគេរកឃើញថាមានការរលាកពោះវៀនទំនងជាងាយមានបញ្ហាឆាប់នោម ប៉ុន្តែមិនមែនមានន័យថា ពួកគេប្រឈមខ្ពស់នឹងការលេចនោមមិនដឹងខ្លួនឡើយ
- ការមានផ្ទៃពោះក៏ជួយសម្រួលដល់អាការៈរលាកពោះវៀនដែរបើសិនជាអ្នកកំពុងតែរៀបគម្រោងចង់បង្កើតគ្រួសារ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ស្រ្តីដែលមានបញ្ហារលាកពោះវៀនគឺប្រឈមខ្ពស់នឹងការកាត់ស្បូនចោលជាងស្រ្តីដែលមិនមានបញ្ហានេះ៕