ការកើតមុនគឺជាបញ្ហាស្បែកមុខមួយប្រភេទដែលមិនមាននរណាម្នាក់ចូលចិត្តនោះទេ ប៉ុន្តែពេលខ្លះវាគឺជារឿងចៀសមិនផុតឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្នកអាចបង្ការ បញ្ឈប់ការចេញពីមុនបានដោយមិនបាច់ទៅហាងកែសម្ផស្សថ្លៃៗឡើយ ជាមួយនឹងការញ៉ាំអាហារខាងក្រោមនេះឲ្យបានច្រើន៖

តែបៃតង

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាប្រជាជនជប៉ុន និងកូរ៉ែ មានស្បែកស្អាតៗដែរទេ? ចម្លើយនោះគឺតែបៃតងនេះឯង។ ការសិក្សាបានបង្ហាញថា អង់ទីអុកស៊ីដង់ដែលមានក្នុងតែបៃតងឈ្មោះថា Epigallocatechin Gallate (EGCG) មានប្រយោជន៍ក្នុងការបន្ថយការផលិតជាតិសេបូម។ ដើម្បីបង្កើនប្រសិទ្ធភាពកាន់តែខ្លាំង ចូរញ៉ាំតែបៃតងជារៀងរាល់ថ្ងៃ និងប្រើថង់តែស្អំលើកន្លែងដែលងាយនឹងកើតមុនយ៉ាងហោចណាស់ ១០នាទី។

ទឹកផ្លែឈើ

មឺមការ៉ុតជាប្រភពដ៏មានតម្លៃមួយនៃសារធាតុ Beta-carotene ដែលសំខាន់ក្នុងការគ្រប់គ្រងជាតិប្រេងលើស្បែក។ ផ្លែឈើជូរមានសារធាតុប្រឆាំងនឹងការរលាក និងវីតាមីន C ដែលសុទ្ធសឹងតែសំខាន់សម្រាប់សុខភាពស្បែក។ បន្លែពណ៌បៃតងក៏អាចបញ្ចេញជាតិពុលពីក្នុងរាងកាយបានដែរ។ ដូច្នេះរបស់អស់ទាំងនេះអាចផ្តល់ប្រសិទ្ធភាពកាន់តែល្អនៅពេលកិនវាជាទឹកសម្រាប់ទទួលទាន។ 

ខ្ទឹមស

មុនក៏អាចប្រតិកម្មខ្លាំងមួយរបស់រាងកាយក្នុងការឆ្លើយតបនឹងការបង្ករោគដោយវីរុស និងបាក់តេរីដែរ។ ខ្ទឹមសមានអង់ទីអុកស៊ីដង់ច្រើនដែលជួយដល់រាងកាយបានសម្រាប់ទប់ស្កាត់ដល់ប្រតិកម្មនេះ ជាពិសេសសារធាតុ Allicin។ 

ត្រី

ត្រីសម្បូរខ្លាញ់ដូចជា Sardines និងសាលម៉ុងសុទ្ធតែសម្បូរទៅដោយអាស៊ីតខ្លាញ់ទាំង អូមេហ្គាបី និងប្រាំមួយ ដែលវាទាំងពីរនេះនឹងទៅបន្ថយការរលាក ដែលអាចធ្វើឲ្យកោសិការជាច្រើនកកកុញស្ទះរន្ធញើស និងបង្កើតជាមុនបាន។ 

អយស្ទើ

អយស្ទើមានជាតិស័ង្គសីខ្ពស់ដែលបន្ថយការរលាកបាន ព្រមទាំងលុបបំបាត់បាក់តេរីដែលធ្វើឲ្យកើតមុនថែមទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាក៏ជួយគ្រប់គ្រងសារធាតុ Keratin ក្នុងរាងកាយ និងសម្របសម្រួលដល់កម្រិតអ័រម៉ូន ជាពិសេសស្រ្តេសអ័រម៉ូនតែម្តង។ 

ផ្លែប័រ

ផ្លែឈើដ៏ល្បីមួយនេះត្រូវបានគេទទួលស្គាល់ថា មានសារធាតុផ្តល់សំណើមដល់ស្បែកបែបធម្មជាតិ និងមានវីតាមីន C និង E ដែលវាសុទ្ធសឹងតែមាននាទីជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ និងរលោងបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង