ការកើតឬសលើ ឬសាច់ដុះលើស្បែកអាចជាបញ្ហាគួរអោយរំខាន និងអាម៉ាសមួយ ជាពិសេសប្រសិនបើវាលេចឡើងត្រង់កន្លែងងាយនឹងមើលឃើញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! មានវិធីច្រើនណាស់ក្នុងការកម្ចាត់ឬសលើស្បែក ហើយរូបមន្តបែបធម្មជាតិ គឺប្រសើរបំផុត ដោយអ្នកមិនចាំបាច់ចំណាយថវិការអស់ច្រើន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ព្យាបាលកម្ចាត់ឬស ឬសាច់ដុះលើស្បែកបានយ៉ាងឆាប់រហ័ស ៖
១. ថ្នាំគ្រាប់វីតាមីន C
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនថ្នាំគ្រាប់វីតាមីន C ប៉ុន្មានគ្រាប់អោយម៉ដ្ឋ រួចបន្ថែមទឹកធម្មតាចូលបន្តិចរហូតដល់ខាប់ៗ។ លាបល្បាយនេះលើឬស ឬសាច់ដុំលើស្បែក បន្ទាប់មកប្រើស្បៃស្អាត ឬបង់រុំរបួស
មករុំអោយជិតជាការស្រេច។ វីតាមីន C មិនត្រឹមតែជួយកម្ចាត់ឬសប៉ុណ្ណោះទេ ប៉ុន្តែក៏សម្លាប់បាក់តេរីដែលបង្កការរីករាលដាលផងដែរ។
២. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំលើឬស ឬសាច់ដុះលើស្បែក រួចប្រើស្បៃស្អាត ឬបង់រុំរបួសមករុំអោយជិតសម្រាប់រយៈពេលមួយយប់ជាការស្រេច។
៣. ខ្ទឹមស
បុកខ្ទឹមសប៉ុន្មានកំពឹសអោយម៉ដ្ឋចេញទឹក រួចលាបទឹកខ្ទឹមលើឬស ឬសាច់ដុំលើស្បែកអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាការស្រេច។
៤. ទឹកម្នាស់ស្រស់
ជាតិអាស៊ីតស៊ីទ្រិកក្នុងផ្លែម្នាស់អាចស៊ីឬស ឬសាច់ដុះបន្តិចម្ដងៗរហូតដល់អស់គួរអោយកត់សម្គាល់។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកផ្លែម្នាស់ស្រស់លើសាច់ដុះជាការស្រេច។
៥. ប្រេងដើមតែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដើមតែជាមួយប្រេងអូលីវ រួចបន្តក់ល្បាយប្រេងនេះពី ៣ ទៅ ៤ ដំណក់លើដុំសំឡី។ បន្ទាប់មកដាក់ទប់វាលើឬស ឬសាច់ដុះលើស្បែកសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី ហើយអនុវត្តសារឡើងវិញអោយបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ៕