អាជ្ញាកណ្ដាលម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលចំនួន ៧០ ០០០ ដុល្លារ សម្រាប់រយៈពេលពេញមួយយុទ្ធនាការ World Cup នៅប្រទេសរុស្ស៊ី និង បន្ថែមទឹកប្រាក់លើកទឹកចិត្ត ៣ ០០០ ដុល្លារ ផ្សេងទៀតក្នុង១ប្រកួត នៅពេលបង្ហាញខ្លួននៅលើទីលាន។ នេះបើតាម FIFA និង ត្រូវបានដកស្រង់ដោយ Total Sportek។
នៅក្នុងព្រឹត្តិការណ៍ពិភពលោក៤ឆ្នាំម្តងនេះ អាជ្ញាកណ្ដាលសរុបមានចំនួន ៣៦ រូប ខណៈដែលជំនួយការអាជ្ញាកណ្តាលម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សរ៍ ២៥ ០០០ ដុល្លារ បូកនឹង ២ ០០០ ដុល្លារ ក្នុង១ប្រកួតផ្សេងទៀត។
ដោយឡែកប្រាក់ឈ្នួលរបស់អាជ្ញាកណ្ដាលនៅ World Cup កាលពីឆ្នាំ ២០១០ និង ២០១៤ ច្រើនបំផុតត្រឹម ៥០ ០០០ ដុល្លារ ប៉ុណ្ណោះសម្រាប់អ្នកដែលបានបង្ហាញខ្លួនដល់វគ្គជម្រុះ និង វគ្គផ្ដាច់ព្រ័ត្រ៕
ប្រភព៖ sabay.com.kh