​​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​ឱ្យដឹងថា បុរស​ម្នាក់​បានធ្វើឱ្យ​បែកការណ៍​ធ្លាយ​រឿង​ខ្លួន មាន​សា​ហាយ​លាក់​លែង​ជិត ក្រោយពី​ខ្លួន​និង​ស្រី​ស្នេហ៍​រួមរ័ក​ជាប់​គ្នា​ដូច​សុនខ​ក្នុង​បន្ទប់ សណ្ឋាគារ​នៅ​ប្រទេស​កេ​ន​យ៉ា​។​

​ភ្ញៀវ​នៅ​សណ្ឋាគារ​ស្ថិតក្នុង​ភូមិសាស្ត្រ​ទីប្រជុំជន​គី​តា​ឡេ (Kitale) សង្កាត់​ត្រា​នស៍​-​អិន​ហ្ស​យ​អា (Trans-Nzoia) បានឮ​សម្រែក​ចេញពី​បន្ទប់​មួយ​នៃ​សណ្ឋាគារ​ខាងលើ ហើយ​មនុស្ស​ក៏​ផ្អើល​ឆោ ឡោ​មក​ចោមរោម​មើល​។ នៅពេល​ចុះ​ទៅដល់​កន្លែងកើតហេតុ ប៉ូលិស​បាន​ប្រទះឃើញ​គូស្នេហ៍​នោះ “​ស្អិត​ជាប់​ប្រដាប់ភេទ គ្នា​ដក​មិន​រួច​” ហើយក៏​ទូរស័ព្ទ​សុំ​ជំនួយ​ពី​គ្រូពេទ្យ​។

​គេហទំព័រ​ព័ត៌មាន Nairobi News បាន​ចុះផ្សាយ​ថា បុរស​ម្នាក់នេះ​ទៅ​គី​តា​ឡេ ដើម្បី​ធ្វើ​ជំនួញ ហើយ​បាន​ចាកចោល​ប្រពន្ធ​របស់ខ្លួន​នៅ​ទីប្រជុំជន​ឡូដ​វ៉ា (Lodwar)​។ ក្រោយមក​ប្រពន្ធ​បាន អះអាងថា ប្តី​របស់​នាង​មាន​សា​ហាយ​ជាមួយ​ម្ចាស់​ផ្ទះជួល​របស់​ពួកគេ​នៅ​ឡូដ​វ៉ា​។
​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ប៉ូលិស​ត្រូវគេ​ទូរស័ព្ទ​ហៅ​ទៅកាន់​សណ្ឋាគារ​ខាងលើ ហើយ​បាន​ចាប់ខ្លួន​គូស្នេហ៍​នេះ​បញ្ជូនទៅ​ប៉ុស្តិ៍​ប៉ូលិស​ក្បែរ​នោះ​។​

​ដោយសារតែ​គូស្នេហ៍​នេះ​ជាប់​គ្នា​ដក​មិន​មិន​រួច គេ​ក៏​ទូរស័ព្ទ​សុំ​ជំនួយ​ពី​គ្រូពេទ្យ​។ ទោះជា​យ៉ាងណា គ្រូពេទ្យ​មិនអាច​ជួយ​អ្វី​ពួកគេ​បានឡើយ ហើយ​គេ​ក៏បាន​រក​គ្រូមន្តអាគម​ឱ្យជួយ​។ គ្រូមន្តអាគម​បាន ធ្វើ​ពិធី​សូត្រ​ផ្លុំ​យ៉ាងយូរ ទម្រាំ​ជួយ​ទាញ​ពួកគេ​ទាំងពីរ​ផ្តាច់ចេញ​ពីគ្នា​បាន​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង