អ្នកធ្លាប់ដឹងមកហើយពីផលអាក្រក់នៃការចូលគេងយប់របស់មនុស្សចាស់ ថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីផលអាក្រក់ផ្សេងៗដែលអាចនឹងប៉ះពាល់ដល់កូននៅពេលដែលអ្នកឱ្យគេចូលគេងយប់ជ្រៅ។ តើមានផលអាក្រក់អ្វីខ្លះទៅ?
1. នៅពេលដែលអ្នកឱ្យកូនធ្វើកិច្ចការសាលាដល់យប់ជ្រៅ ដោយមិនឱ្យគេចូលគេង នោះវាប៉ះពាល់ដល់កូនខ្លាំងណាស់ ដោយសារតែរយៈពេលនៃការភ្ញាក់យូរជាងរយៈពេលនៃការគេង ជាហេតុដែលធ្វើឱ្យរាងកាយកូនមានសម្ពាធជាខ្លាំង នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលកូន ជាហេតុដែលធ្វើឱ្យកូនកាន់តែទាប មិនខ្ពស់ឡើយ។
2. នៅពេលដែលកូនចូលគេងយប់ជ្រៅ វានឹងប៉ះពាល់ដល់បេះដូងរបស់កូន ដោយធ្វើឱ្យវាលោតញាប់ សូម្បីតែដកដង្ហើមក៏ញាប់ដែរ យូរទៅវានឹងធ្វើឱ្យកូនមានជំងឺបេះដូង ថែមទាំងអាចធ្វើឱ្យកូនមានអារម្មណ៍មួលម៉ៅ ឆេវឆាវ មិនងាយមានអារម្មណ៍ស្ងប់ និងធ្វើឱ្យគេឆាប់មានអារម្មណ៍ហត់។
3. នៅពេលដែលកូនតែងតែចូលគេងនៅយប់ជ្រៅ ហើយក្រោកពីព្រលឹម នោះប្រដាប់ភេទរបស់កូនឆាប់ពេញវ័យណាស់ ជាពិសេសសម្រាប់កូនស្រី នោះសុដន់នឹងឆាប់លូតលាស់ធំមុនអាយុ ដូចនេះអ្នកគួរតែឱ្យកូនចូលគេងពីព្រលឹម ទើបល្អចំពោះសុខភាពកូនអ្នករាល់គ្នា៕