ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដោះស្រាយនៅពេលដែលអ្នកប្រឈមមុខនឹងការបាត់បង់ការងារបច្ចុប្បន្ន។ តើមានអ្វីខ្លះទៅ?

1. ប្រសិនជាអ្នកដឹងថា អ្នកជិតបាត់បង់ចំណូល អ្នកគួរតែចាប់ផ្តើមសន្សំប្រាក់ ព្រោះនៅពេលដែលអ្នកបាត់បង់ការងារ នោះអ្នកនឹងមានប្រាក់សម្រាប់ចាយវាយបណ្តោះអាសន្នបាន។

2. អ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានល្អ ដោយទប់ភាពភ័យខ្លាចរបស់អ្នកឲ្យជាប់ មិនគួរបញ្ចេញឲ្យមិត្តរួមការងារអ្នកឃើញឡើយ។ ជាពិសេស អ្នកមិនគួរនិយាយអាក្រក់ពីចៅហ្វាយនាយអ្នកឡើយ ទើបមិនមានអ្នកទៅរាយការណ៍និយាយអាក្រក់ពីអ្នកបាន។

3. អ្នកអាចរកចៅហ្វាយនាយអ្នកដើម្បីនិយាយជាមួយគេបាន ដោយអ្នកអាចបកស្រាយ និងវែកញែកបញ្ហាទាំងឡាយដល់គេ។ អ្នកគួរតែចាំថា អ្នកត្រូវនិយាយដោយអារម្មណ៍ស្ងប់ ទើបមិនធ្វើឲ្យបញ្ហាកាន់តែធំបាន។

4. អ្នកអាចតែងតែនៅជិតចៅហ្វាយនាយអ្នក ដោយជួយគេបំពេញកិច្ចការគ្រប់បែបយ៉ាងដែលគេត្រូវការ នោះគេនឹងអាចអាណិតអ្នកខ្លះ ដោយមិនបណ្តេញអ្នកចេញពីការងារឡើយ។

5. ចុងក្រោយ អ្នកគួរតែចាប់ផ្តើមរកការងារថ្មី ព្រោះអ្នកមិនអាចធានាថា អ្នកអាចនៅក្នុងក្រុមហ៊ុននេះទៀតទេ។ ដូចនេះ មានតែការខំប្រឹងរកការងារថ្មីទេ ទើបអាចជួយអ្នកនៅពេលដែលអ្នកត្រូវបានគេបញ្ឈប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង