នៅពេលដែលអ្នកស្រឡាញ់គ្នាយូរ អ្នកនឹងអាចកើតមានអារម្មណ៍ធុញនឹងគ្នា ដោយមិនមានអារម្មណ៍ស្រឡាញ់ដូចមុនឡើយ។ ដូចនេះ តើគួរតែធ្វើបែបណាទើបអាចឲ្យអ្នកមានអារម្មណ៍ឡើងវិញទៅ?

1. នៅពេលដែលអ្នកមានអារម្មណ៍ថា អ្នកមិនមានអារម្មណ៍ស្រឡាញ់ដូចពីមុន អ្នកគួរតែរំលឹកអនុស្សាវរីយ៍ចាស់ៗទាំងឡាយដែលអ្នកទាំងពីរបានឆ្លងកាត់ជាមួយគ្នា ទើបអាចទាញចិត្តអ្នកត្រឡប់មកវិញ។

2. អ្នកក៏អាចអានសៀវភៅមួយចំនួនដែលទាក់ទងនឹងរឿងមនោសញ្ចេតនាផងដែរ ព្រោះសៀវភៅទាំងនោះ នឹងជួយបង្ហាញផ្លូវអ្នក ដោយជួយអ្នកឲ្យផ្លាស់ប្តូរគំនិត។ ដូចនេះ អ្នកនឹងអាចលើកបញ្ហាដើម្បីយកមកដោះស្រាយជាមួយសង្សារអ្នក ទើបអាចត្រឡប់មកដូចដើមវិញបាន។

3. អ្នកក៏អាចបង្វិលមកផ្តោតលើរឿងរបស់អ្នកផងដែរ ព្រោះមានពេលខ្លះ អ្នកវក់នឹងស្នេហាពេក ដោយមិនបានធ្វើរឿងដែលខ្លួនចង់ធ្វើទេ។ ដូចនេះ បើអ្នកអាចផ្លាស់ប្តូរបែបនេះ ថាមិនត្រូវអាចជួយដល់មនោសញ្ចេតនារបស់អ្នកផងដែរ។

4. អ្នកអាចរក្សាចិត្តអំណត់បាន ព្រោះនៅពេលដែលអ្នកចេះអត់ធ្មត់ ដើម្បីរងចាំ នោះមនោសញ្ចេតនាអ្នកនឹងអាចវិលត្រឡប់មកភាពពុះកញ្ច្រោលវិញនៅថ្ងៃណាមួយជាមិនខាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើ ដើម្បីធ្វើឲ្យស្នេហាអ្នកអាចត្រឡប់ទៅសភាពដើមវិញ៕