អាវសនៅពេលដែលអ្នកខានពាក់យូរ វានឹងប្រែជាលឿង ដែលមានពណ៌អាក្រក់មើលណាស់ ហើយធ្វើឲ្យអ្នកពិបាកក្នុងការពាក់ចេញទៅក្រៅទៀតផង ដោយសារតែវាអាចធ្វើឲ្យអ្នកខ្មាស់គេបាន ដូចនេះតើមានវិធីអ្វីក្នុងការធ្វើឲ្យវាប្រែជាសវិញ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីទាំងនោះ។

1. នៅពេលដែលអាវរបស់អ្នកប្រែជាលឿង អ្នកអាចយកទឹកដែលអ្នកលាងអង្ករមកត្រាំ ហើយទើបបោក នោះវាអាចនឹងសដូចដើមវិញ ឬអ្នកអាចយកសំបកក្រូចទៅដាំ រួចយកទឹកវាមកត្រាំអាវសរបស់អ្នក រួចទើបបោក នោះអាវអ្នកនឹងប្រែជាស ហើយមិនខូចគុណភាពសាច់ក្រណាត់ឡើយ។

2. មានវិធីមួយទៀតគឺអ្នកអាចយកអាវដែលមានពណ៌លឿងនេះទៅហារបាន វាក៏អាចជួយបំបាត់បានដែរ ប៉ុន្តែនៅមុនពេលដែលអ្នកយកអាវដែលមានពណ៌លឿងទៅហារថ្ងៃ អ្នកត្រូវតែច្របាច់ក្រូចឆ្មារពីលើកន្លែងប្រលាក់នោះ រួចទើបយកអំបិលដាក់ពីលើ ហើយញីថ្មមៗ រួចទើបយកទៅហារថ្ងៃ នោះវានឹងអាចធ្វើឲ្យអាវអ្នកប្រែជាសវិញបានយ៉ាងងាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង