អ្នកអាចប្រើចំណុច៣នេះ ដើម្បីជួយជម្រុញទឹកចិត្តអ្នកឲ្យដើរដល់គោលដៅដែលអ្នកចង់។ តើមានអ្វីខ្លះទៅ?
ដំបូងអ្នកគួរតែដឹងពីគោលដៅរបស់អ្នកឲ្យបានច្បាស់ ដោយអ្នកគួរតែកំណត់ ទើបអ្នកដឹងថា អ្នកគួរតែដើរតាមផ្លូវណា។ នៅពេលដែលអ្នកមានគោលដៅ នោះអ្នកនឹងងាយស្រួលដើរដល់ចំណុចដែលអ្នកចង់ទៅ។ បន្ទាប់មក អ្នកគួរតែខំប្រឹងរកគ្រប់មធ្យោបាយដើម្បីសម្រេចបំណងទាំងនោះ ដោយអ្នកអាចព្យាយាមឲ្យអស់ពីសមត្ថភាព មិនថាជួបនឹងបញ្ហា ឬឧបសគ្គបែបណាទេ អ្នកមិនគួរបោះបង់ចោលដោយងាយឡើយ។ មុនពេលដែលអ្នកឈប់បន្តដំណើរ អ្នកគួរតែនឹកគិតដល់គោលដៅខាងមុខរបស់អ្នក នោះវានឹងជួយលើកទឹកចិត្តអ្នកឲ្យដើរដល់គោលដៅនោះ។ ចុងក្រោយ អ្នកគួរតែបន្តដំណើររបស់អ្នករហូត ទោះបីជាយូរយ៉ាងណាក៏ដោយ ក៏អ្នកគួរតែមានចិត្តអំណត់ ទើបអ្នកអាចសម្រេចជោគជ័យក្នុងថ្ងៃណាមួយ។ ដូចនេះ អ្នកអាចអនុវត្តតាមចំណុច៣នេះ ដើម្បីធ្វើឲ្យអ្នកអាចក្លាយជាមនុស្សដែលជោគជ័យខ្លាំងក្នុងជីវិត ដោយអាចសម្រេចបានសមត្ថិផលដែលអ្នកចង់បានជារហូតមក៕