នៅពេលដែលមានផ្ទៃពោះ គឺជាពេលដែលនារីត្រូវតែប្រយ័ត្នគ្រប់រឿង មិនត្រូវប្រហែសឡើយ។ ដូចនេះនៅពេលដែលមានផ្ទៃពោះ ស្ត្រីគួរតែតមអ្វីខ្លះ?

មិនត្រូវរើផ្ទះ
នៅពេលដែលមានផ្ទៃពោះ អ្នកមិនត្រូវរើផ្ទះនិងជួសជុលបន្ទប់របស់ស្ត្រីមានផ្ទៃពោះឡើយ ព្រោះនៅពេលដែលអ្នករើផ្ទះ ឬជួសជុលបន្ទប់ វាអាចប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះយ៉ាងងាយបំផុត ដូចជាមិនប្រយ័ត្ន អាចបុកត្រូវពោះស្ត្រីមានផ្ទៃពោះបាន។

មិនត្រូវដេរ ឬកាន់កន្ត្រៃ
អ្នកមិនត្រូវយកម្ជុរដេរខោអាវ ឬយកកន្ត្រៃមកកាត់របស់ផ្សេងៗនោះទេ ព្រោះវាអាចធ្វើឱ្យកូនអ្នកកើតចេញមកដោយពុំមានលក្ខណៈគ្រប់គ្រាន់ឡើយ។

មិនត្រូវទៅរោងបុណ្យសព
នៅពេលដែលអ្នកមានកូនតូចក្នុងពោះ អ្នកមិនត្រូវទៅរោងបុណ្យសពឡើយ ព្រោះវាអាចនាំសំណាងអាក្រក់ដល់អ្នក ជាពិសេសអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នក ជាហេតុដែលអាចធ្វើឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃដូចគ្នា។

មិនត្រូវហាលខោអាវ
នៅពេលដែលអ្នកមានផ្ទៃពោះ ការងារផ្ទះជាច្រើន អ្នកមិនត្រូវធ្វើទេ ព្រោះវាគ្រោះថ្នាក់ដល់អ្នកខ្លាំងណាស់ បើអ្នកហាលខោអាវ វាអាចប៉ះពាល់ដល់សុខភាពអ្នក និងកូនបានដោយសារតែបើកន្លែងហាលនោះមានទឹក នោះអ្នកនឹងអាចរអិលបានបើអ្នកមិនប្រយ័ត្ន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង