សម្លីអនាម័យគឺជាមិត្តល្អរបស់នារីគ្រប់រូប ព្រោះវានៅជាមួយនារីនៅរៀងរាល់ខែ ដូចនេះនៅមុនពេលដែលអ្នកប្រើវា អ្នកគួរតែប្រយ័ត្នពីកន្លែងទុកដាក់ និងរបៀបនៃការប្រើ។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីការប្រុងប្រយ័ត្នទាំងនោះ។ តើមានអ្វីខ្លះទៅ?

1. អ្នកមិនត្រូវទិញសម្លីអនាម័យច្រើនមកទុកនៅផ្ទះនោះទេ ព្រោះសម្លីអនាម័យសុទ្ធតែមានថ្ងៃកំណត់ បើអ្នកទិញច្រើនទុកប្រើ នោះអ្នកនឹងមិនមើលថ្ងៃផុតកំណត់ឡើយនៅពេលដែលអ្នកប្រើ ដូចនេះវាអាចប៉ះពាល់ដល់សុខភាពអ្នកណាស់។

2. នៅពេលដែលអ្នកប្រើសម្លីអនាម័យ អ្នកមិនត្រូវដាក់លើចានបង្គន់នោះទេ ព្រោះមេរោគជាច្រើនអាចជ្រាបចូលទៅក្នុងសម្លីអនាម័យអ្នកយ៉ាងងាយនៅពេលដែលអ្នកដាក់លើចានបង្គន់យូរ ដូចនេះអ្នកងាយនឹងកើតជំងឺផ្សេងៗណាស់។

3. នៅមុនពេលដែលអ្នកប្រើសម្លីអនាម័យ អ្នកត្រូវតែលាងដៃ ព្រោះដៃរបស់អ្នកតែងតែកាន់ និងប៉ះរបស់ជាច្រើន ដូចនេះមេរោគទាំងនោះនឹងនៅលើដៃអ្នកទាំងអស់ ហើយនៅពេលដែលអ្នកកាន់សម្លីអនាម័យ មេរោគទាំងនោះនឹងចូលទៅក្នុងសម្លីអនាម័យអ្នកដោយមិនដឹងខ្លួន។

4. ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយក៏អ្នកមិនគួរជ្រើសរើសប្រើសម្លីអនាម័យដែលអាចផ្ទុកបានច្រើនដែរ ព្រោះនៅពេលដែលវាផ្ទុកបានច្រើន ហើយអ្នកមិនសូវផ្លាស់ប្តូរ នោះមេរោគនឹងអាចចូលទៅនៅបានដូចគ្នា។

5. ទោះបីជាសម្លីអនាម័យអ្នកប្រលាក់បន្តិចក៏ដោយក៏អ្នកត្រូវតែ៣ម៉ោងប្តូរម្តងដែរ ទើបវាល្អចំពោះសុខភាពអ្នក។

6. មាននារីមួយចំនួនតែងតែទុកសម្លីអនាម័យក្នុងកាបូបរយៈពេលយូរដើម្បីទុកប្រើនៅពេលដែលមករដូវភ្លាមៗ នេះជាទង្វើដែលខុស ព្រោះនៅពេលដែលអ្នកទុកក្នុងកាបូប នោះវាជាកន្លែងដែលគ្មានអនាម័យទេ នោះមេរោគនឹងអាចចូលបានយ៉ាងងាយ ជាហេតុដែលងាយធ្វើឲ្យអ្នកកើតជំងឺផ្សេងៗណាស់៕