ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីក្បាច់មួយចំនួនដែលអាចជួយអ្នកអាចដោះស្រាយនឹងថ្ងៃអាក្រក់ក្នុងកន្លែងការងារ។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចជម្រុះចោលនូវការងារលំបាកខ្លះចេញសិន ដោយចាប់ផ្តើមបំពេញការងារដែលមានលក្ខណៈសាមញ្ញ ហើយងាយស្រួលធ្វើ ដើម្បីឲ្យអ្នកមានទំនុកចិត្ត។ បន្ទាប់មក អ្នកអាចចាប់ផ្តើមបំពេញការងារលំបាក នោះអ្នកនឹងអាចកាត់បន្ថយអារម្មណ៍ស្មុគស្មាញបានជាមិនខាន ថែមទាំងអាចទទួលបានលទ្ធផលល្អទៀតផង។
2. អ្នកគួរតែនិយាយជាមួយចៅហ្វាយនាយអ្នកពីការងារដែលអ្នកគិតថា លំបាកខ្លាំងសម្រាប់អ្នក ដោយអ្នកអាចលើកឡើងពីបញ្ហា ហើយធ្វើការវែកញែកប្រាប់ចៅហ្វាយនាយអ្នក។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យចៅហ្វាយនាយអ្នកយល់ ហើយទុកពេលសមល្មមសម្រាប់អ្នក ដើម្បីបំពេញការងារទាំងនោះ។ ដូចនេះ អ្នកនឹងមិនសូវប្រឈមមុខនឹងអារម្មណ៍ស្មុគស្មាញឡើយ។
3. អ្នកគួរតែធ្វើយ៉ាងណាកុំទុកពាក្យសម្តីអាក្រក់ដែលមិត្តរួមការងារអ្នកនិយាយក្នុងចិត្ត ព្រោះពាក្យសម្តីទាំងនោះ អាចបំផ្លាញអារម្មណ៍អ្នកបាន ដោយធ្វើឲ្យអ្នកមិនអាចបំពេញការងារបានល្អឡើយ។
4. អ្នកមិនគួរយកអារម្មណ៍មិនល្អពីផ្ទះទៅកន្លែងការងារឡើយ ព្រោះវាអាចបំផ្លាញអារម្មណ៍អ្នកក្នុងកន្លែងការងារពេញមួយថ្ងៃ។ ដូចនេះ អ្នកគួរតែបែងចែកឲ្យច្បាស់ពីរឿងក្នុងផ្ទះ និងកន្លែងការងារឲ្យដាច់ ទើបអ្នកអាចទទួលបានផលពីការងារទាំងនោះ។
5. ពេលដែលអ្នកមិនស្រួលខ្លួនខ្លាំង អ្នកគួរតែឈប់សម្រាកនៅផ្ទះព្យាបាលជំងឺ ព្រោះបើអ្នកនៅតែបន្តបំពេញការងារ នោះអ្នកមិនត្រឹមតែមិនអាចទទួលបានផលទេ ថែមទាំងអាចបំផ្លាញអារម្មណ៍អ្នកខ្លាំងទៀតផង ដោយធ្វើឲ្យក្តៅក្រហាយដល់អ្នកដទៃទៀត៕