ផ្លែស្វាយគឺជាផ្លែឈើដែលមានរសជាតិផ្អែម និងជូរដែលអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះបាត់នូវអាការៈក្អួតបាន ប៉ុន្តែមិនបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះបរិភោគកាន់តែច្រើនកាន់តែល្អនោះទេ ដូចនេះតើស្ត្រីមានផ្ទៃពោះគួរតែប្រយ័ត្នពីអ្វីខ្លះនៅពេលដែលបរិភោគផ្លែស្វាយនោះ?

ប្រយ័ត្នការប្រតិកម្ម
អ្នកមិនត្រូវបរិភោគច្រើននោះទេ ព្រោះមានអ្នកខ្លះអាចប្រតិកម្មជាមួយស្វាយបាន ដោយគ្រាន់តែបរិភោគរួច ស្បែកនឹងរមាស់ ហើយឡើងកន្តួរក្រហម ប៉ុន្តែអ្នកខ្លះក្រោយពេលដែលបរិភោគ៦ថ្ងៃរួច ទើបមានអាការៈទាំងនេះ ដូចនេះអ្នកមិនត្រូវបរិភោគច្រើនឡើយ អ្នកគួរតែសង្កេតបានមួយរយៈសិនទើបចាប់ផ្តើមបរិភោគ។

ជំងឺក្តៅក្នុង
នៅពេលដែលអ្នកបរិភោគច្រើន អ្នកនឹងអាចមានជំងឺក្តៅក្នុង ដែលអាចធ្វើឲ្យបំពង់កអ្នកស្ងួត រមាស់ ឬស្អកកជាដើម ជាងនេះទៅទៀតវាអាចធ្វើឲ្យមុខអ្នកប្រែជាលឿងនៅពេលដែលអ្នកបរិភោគហួសកំណត់ ដូចនេះមួយថ្ងៃអ្នកមិនត្រូវបរិភោគឲ្យហួសពី៣ផ្លែឡើយ។

សុខភាពខ្សោយ
ស្ត្រីមានផ្ទៃពោះដែលមានសុខភាពខ្សោយ ដូចជាមានជំងឺស្បែកជំងឺហើមជើង ជំងឺទឹកនោមផ្អែម មិនត្រូវបរិភោគច្រើននោះទេ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរទៅៗ ហើយថែមទាំងអាចធ្វើឲ្យរាងកាយអ្នកឡើងជាតិស្ករទៀតផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង