នៅពេលដែលអ្នកពាក់ស្បែកជើងថ្មី តើកែងជើងអ្នកមានឈឺ និងរបកស្បែកឬទេ? យើងខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបតែងតែមានអាការៈនេះ ទោះបីជាស្បែកជើងថ្លៃយ៉ាងណាក៏ដោយក៏នៅតែមានអាការៈនេះដូចគ្នា ដូចនេះតើគួរធ្វើដូចម្តេចទើបអាចបំបាត់នូវការឈឺ និងរប់ស្បែកនេះទៅ? ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញប្រាប់អ្នកពីវិធីមួយចំនួនក្នុងការធ្វើឲ្យអ្នកបាត់នូវអាការៈទាំងនោះ ហើយអ្នកអាចសាកល្បងបាន ថាមិនត្រូវអ្នកនឹងអាចពាក់ស្បែកជើងដែលមិនធ្វើឲ្យឈឺអ្នកឈឺ។

1. អ្នកអាចយកក្រណាត់សើមទៅគ្របនៅកែងស្បែកជើងអ្នកប៉ុន្មាននាទី បន្ទាប់មកយកក្រណាត់ដែលទន់ហើយស្ងួតទៅរុំនៅកែងស្បែកជើងនោះ រួចគោះវាដល់កែងស្បែកជើងអ្នករាងទន់ នោះជើងអ្នកនឹងមិនឈឺទៀតទេក្រោយពេលដែលអ្នកពាក់ ដោយសារតែស្បែកនៅកន្លែងកែវស្បែកជើងនោះប្រែជាទន់ វាមិនរឹងទៀតទេ ដូចនេះវានឹងមិនធ្វើឲ្យអ្នកឈឺជើងក្រោយពេលដែលពាក់វារួច។

2. អ្នកអាចយកក្រដាសកាសែតញីវាឲ្យមានរាងមូល បន្ទាប់មកយកទៅជ្រលក់ទឹក ប៉ុន្តែមិនត្រូវសើមពេកទេ បន្ទាប់មកទៀតយកក្រដាសកាសែតមួយសន្លឹកទៀតរុំពីក្រៅក្រដាសដែលសើម រួចដាក់នៅក្នុងកែងស្បែកជើងនោះ បន្ទាប់មកយកវាទៅដាក់ក្នុងថង់ រួចទុកមួយយប់ជាការស្រេច ក្រោយពេលដែលអ្នកពាក់ ជើងអ្នកនឹងមិនរបកស្បែកទៀតទេ។

3. អ្នកអាចយកសាប៊ូដុំទៅលាបលើកន្លែងដែលធ្វើឲ្យអ្នកឈឺ ដូចជា កែងស្បែកជើង ដោយលាបស្តើងៗ នោះវានឹងមិនធ្វើឲ្យអ្នកឈឺទៀតទេ ឬអ្នកអាចយកក្រមួនទៀនក៏បានដែរ ព្រោះក្រោយពេលដែលលាបរួច វានឹងធ្វើឲ្យស្បែកជើងអ្នកមានលក្ខណៈទន់ និងរលោង ដូចនេះអ្នកមិនចាំបាច់ព្រួយថាវាអាចធ្វើឲ្យជើងអ្នកឈឺទៀតទេ៕