នៅពេលដែលមនុស្សប្រុសអាចធ្វើបាន៨ចំណុចខាងក្រោមនេះ អ្នកអាចប្រគល់ពាក់កណ្តាលជីវិតក្រោយដល់គេហើយ។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលគេធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកស័ក្តិសមរស់នៅជាមួយគេបានហើយ។ ពេលដែលអ្នកមានអារម្មណ៍សុវត្ថិភាពបែបនេះដែលទទួលបានពីគេ នោះអ្នកអាចដើរចូលជីវិតអាពាហ៍ពិពាហ៍ជាមួយគេបានហើយ។

2. នៅពេលដែលគេមិនផ្លាស់ប្តូរអ្នក ដោយទទួលយកទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់អ្នក នោះមានន័យថា គេជាបុរសដែលអាចផ្តល់សុភមង្គលដល់អ្នកបានហើយ។ ដូចនេះ អ្នកអាចដើរចូលជីវិតរបស់គេបានគ្រប់ពេល។

3. នៅពេលដែលគេតែងតែជួយគ្រួសាររបស់អ្នក មិនថាមានបញ្ហាអ្វីទេ គេតែងតែនៅក្បែរ ជួយគាំទ្រ និងដោះស្រាយបញ្ហាក្នុងគ្រួសារអ្នក នោះមានន័យថា អ្នកអាចប្រគល់សុភមង្គលរបស់អ្នកឲ្យគេហើយ។

4. នៅពេលដែលអ្នកអាចធ្វើជាខ្លួនឯងនៅចំពោះមុខគេ ដោយមិនក្លេងបន្លំនូវអត្តចរិតរបស់ខ្លួន នោះបុរសម្នាក់នេះ អ្នកអាចប្រគល់ជីវិតអ្នកដល់គេហើយ។

5. នៅពេលដែលអ្នកធ្វើបានលទ្ធផលអ្វីមួយ គេតែងតែសរសើរអ្នកចេញពីចិត្តរបស់គេ ដោយមិនកុហក ឬបញ្ជោរ នោះអ្នកអាចសម្រេចចិត្តប្រគល់ពាក់កណ្តាលជីវិតក្រោយដល់គេបាន។

6. នៅពេលដែលមិត្តភក្តិរបស់អ្នកត្រូវការអ្នកកំដរ គេអាចលះបង់ពេលវេលាដែលនៅជាមួយអ្នក ឲ្យអ្នកទៅកំដរមិត្ត នោះគេជាបុរសដែលល្អណាស់ ដោយមិនអត្មានិយម ចងអ្នកជាប់ជិតខ្លួនឡើយ។ ដូចនេះ អ្នកអាចរៀបការជាមួយគេបាន។

7. នៅពេលដែលគេហ៊ានលះបង់ដើម្បីអ្នកគ្រប់យ៉ាង នោះបុរសម្នាក់នេះ ពិតជាអាចផ្តល់សុភមង្គលដល់អ្នកនៅថ្ងៃខាងមុខបាន។ ដូចនេះ អ្នកអាចរស់នៅជាមួយគេបាន។

8. នៅពេលដែលគេចេះចែករំលែកជាមួយអ្នកគ្រប់រឿង មិនថារឿងអ្វីទេ គេសុទ្ធតែអាចប្រាប់អ្នកទាំងអស់ ដោយគ្មានអាថ៏កំបាំង នោះអ្នកទាំងពីរនឹងអាចរស់នៅជាមួយគ្នាបានយ៉ាងយូរ និងមានសុភមង្គលខ្លាំង៕