ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចម្លើយនៃសំណួរខាងលើនេះ ថាតើការមករដូវ អាចបង្ហាញអ្នកពីអ្វីខ្លះទៅ?
1. ការមករដូវនេះ អាចបង្ហាញអ្នកពីការមានផ្ទៃពោះឬទេ ពេលដែលអ្នកមានការរួមភេទ។ នៅពេលដែលរដូវរាំង អ្នកនឹងគិតមុនគេថា ប្រហែលជាមានផ្ទៃពោះហើយ ដូចនេះ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ ព្រោះជួនកាលមិនមែនមកពីមានផ្ទៃពោះទេ អាចដោយសារតែបញ្ហារោគស្ត្រី។ ប៉ុន្តែប្រសិនជាអ្នកមិនមានការរួមភេទទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដូចគ្នានៅពេលដែលរដូវអ្នកមិនមក ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នក។
2. ការមករដូវនេះ ក៏អាចប្រាប់អ្នកពីស្ថានភាពនៃសុខភាពអ្នកក្នុងពេលបច្ចុប្បន្នដែរ ដោយមើលទៅលើថ្ងៃថាមកទៀងឬទេ មើលទៅលើពណ៌ និងមើលទៅលើចំនួននៃការមករដូវនោះ។
3. ការមករដូវនេះ ក៏អាចបង្ហាញអ្នកពីភាពចាស់ ឬក្មេងរបស់អ្នកដែរ ដោយនៅពេលដែលរដូវអ្នកមិនមកជារៀងរហូត មានន័យថា អ្នកចាស់ហើយ ដោយមិនមានរដូវមកទៀតទេ។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកអាចប្រែប្រួលទៅតាមនោះដែរ៕