វេជ្ជបណ្ឌិតម្នាក់នៅប្រទេសចិនបានចាប់ទាញឈ្លើងនៅរស់ទំហំប៉ុនមេដៃចេញពីរន្ធច្រមុះរបស់បុរសអាយុ៥១ឆ្នាំម្នាក់ កាលពី២សប្តាហ៍មុន។
សត្វឈ្លើងនេះ ត្រូវបានឆ្លុះមើលនិងយកចេញពីបុរសនេះ ដោយវេជ្ជបណ្ឌិតLiu Xiongguang នៅមន្ទីរពេទ្យBeihai People’s Hospital នៅប្រទេសចិន ភាគខាងត្បូងហើយ វាត្រូវបានចុះផ្សាយដោយសារព័ត៌មានMirror កាលពីថ្ងៃពុធទី៦ខែមិថុនា។
សេចក្តីរាយការណ៍បាននិយាយថា បុរសនេះ បានទទួលរងការឈឺចាប់ក្នុងចម្រុះខាងស្តាំដោយមានការហូរឈាមចេញអស់រយៈពេល១០ថ្ងៃនៅមុនពេល គាត់បានទៅពេទ្យ។
វាមានការពិបាកក្នុងការពន្យល់ឱ្យបានច្បាស់ថាតើ សត្វឈ្លើងនេះ អាចចូលក្នុងចម្រុះបុរសនេះបាន យ៉ាងណានោះ ប៉ុន្តែគេសង្ស័យថា បុរសនេះ មានឈ្លើងចូលក្នុងចម្រុះបែបនេះ បន្ទាប់ពីគាត់បានហែលទឹកនៅទន្លេ៕
ប្រភព៖ rasmeinews.com