ស្ត្រី​ថៃ​ម្នាក់​ជួប​ថ្ងៃ​ស៊យ​ដោយ​ខ្មៅ​ដៃគូរ​ចិញ្ចើម​ចាក់​ចូលក្នុង​ភ្នែក​របស់​នាង​ក្នុងពេល​ផាត់ម្សៅ​និង​គូរ​ចិញ្ចើម​នៅ​កៅ​អៅ​ក្រោយ​នៃ​រថយន្ត​តាក់ស៊ី ពេល​វា​បុក​គូថ​រថយន្ត​​នៅ​ពីមុខ​។​

​អ្នកដំណើរ វ័យ​ខ្ទង់​២០​ឆ្នាំ បាន​កំពុង​អង្គុយ​នៅ​កៅអី​ក្រោយ​នៃ​រថយន្ត​តាក់ស៊ី​នៅលើ​ផ្លូវ​ក្រុង​បាងកក​ដែល​ស្ទះចរាចរណ៍​និង​កំពុង​គូរ​ចិញ្ចើម​ក្នុងពេល​ធ្វើដំណើរ​ទៅ​ជួប​​មិត្ត​ភ័ក្តិ​។​តែ​អ្នកបើក​តាក់ស៊ី បាន​បុក​គូថ​រថយន្ត​ពិ​អាប់​នៅ​ពីមុខ ជាហេតុ​នាំអោយ​ស្ត្រី​រងគ្រោះ​ហក់​ទៅមុខ​ទាំង​មិនដឹង​ខ្លួន​ហើយ​ជង់​នឹង​ខ្មៅ​ដៃ​ដែល​ដាក់​ជាប់​នឹង​ភ្នែក​​ស្រាប់​។​

​ខ្មៅ​ដៃ​បាន​បុក​ចូល​ភ្នែក​ឆ្វេង​របស់​នាង​ដោយ​ចៃដន្យ តែ​ខុស​ផ្នែក​សំខាន់​នៃ​ភ្នែក​របស់​នាង​ពោល​មិន​ប៉ះពាល់​ប្រ​ស្រី​ភ្នែក​ទេ​។​

​ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ នៅ​ដឹង​ស្មារតី​ពេល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ កន្លែង​ដែល​ពេទ្យ​បាន​ដក​ខ្មៅ​ដៃ​ចេញពី​ភ្នែក​របស់​នាង​។​

​នេះ​បានជា​ការព្រមាន​ដល់​ស្រីៗ​កុំ​គូរ​ចិញ្ចើម​ធ្វើ​មុខ​ពេល​រថយន្ត​កំពុងបើក​ដោយ​សារ​គ្រោះថ្នាក់​មើលមិនឃើញ​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង