ជំងឺអញ្ចាញធ្មេញគឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយដែលនាំឲ្យមានក្លិនមាត់អាក្រក់ ហើមអញ្ចាញធ្មេញ និងអាចបាក់ធ្មេញទៀតផងបើសិនជាមិនព្រមព្យាបាល។ មនុស្សភាគច្រើនមិនបង្ហាញរោគសញ្ញានៃជំងឺអញ្ចាញធ្មេញទេលុះត្រាតែពួកគេអាយុពី ៣០ ទៅ ៤០ឆ្នាំ។ ប៉ុន្តែការដែលអាយុកាន់តែច្រើនមិនមែនមានន័យថា អ្នកនឹងមានជំងឺនេះឡើយ។ ការថែរក្សាសុខភាពមាត់ធ្មេញ និងជួបពេទ្យធ្មេញជាទៀងទាត់អាចបន្ថយការប្រឈមមុខបាន។ 

ដើម្បីជួយបង្ការជំងឺអញ្ចាញធ្មេញ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • ដុសសម្អាតធ្មេញពីរដងក្នុងមួយថ្ងៃជាមួយនឹងថ្នាំដុសធ្មេញមានជាតិហ្ល័រអូរ៉ាយ
  • ប្រើអំបោះរូសសម្អាតធ្មេញរាល់ថ្ងៃ
  • ទៅជួបពេទ្យធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំដើម្បីពិនិត្យ និងសម្អាតតាមក្បួនបច្ចេកទេស
  • កុំជក់បារី៕