មនុស្សប្រុសដែលសង្ហារ ហើយមានគឺជាសុបិន្តរបស់នារីគ្រប់រូប គេតែងសង្ឃឹមចង់បានសង្សារដែលមាន ហើយសង្ហារខ្លាំងណាស់ ដូចនេះតើក្រៅពីតែងខ្លួនឲ្យស្អាតរួច នៅមានវិធីអ្វីដើម្បីចាប់បានចិត្តរបស់គេនោះ? ខាងក្រោមនេះយើងខ្ញុំនឹងណែនាំប្រាប់អ្នកពីចំនុចមួយចំនួនដែលអាចចាប់ចិត្តរបស់គេបាន។ តើមានអ្វីខ្លះទៅ?

1. អ្នកត្រូវតែមានចិត្តល្អ ចិត្តដែលស្អាត ព្រោះមនុស្សប្រុសដែលសង្ហារ គេមិនសូវខ្វល់ពីសម្រស់របស់អ្នកឡើយ ព្រោះនៅជុំវិញគេតែងតែមាននារីស្អាតៗជាច្រើន ដូចនេះអ្វីដែលគេខ្វល់ គេចង់បានតែនារីដែលមានចិត្តស្អាត មិនចេះឈ្នានីសអ្នកដទៃ មិនចេះចង់ដឹងចង់លឺរឿងអ្នកដទៃច្រើន នោះជានារីដែលគេត្រូវការបំផុត។

2. នៅចំពោះមុខគេ អ្នកមិនត្រូវនិយាយពាក្យសរសើរគេច្រើននោះទេ ព្រោះគេស្តាប់ច្រើនមកហើយ ដូចនេះស្តាប់យូរគួរឲ្យធុញខ្លាំងណាស់ អ្នកគួរតែនិយាយពាក្យមួយចំនួនដែលមានន័យ នោះគេនឹងចងចាំពាក្យអ្នកទុកក្នុងចិត្ត ដូចនេះទៅកន្លែងណាក៏គេនឹកឃើញអ្នកដែរ នេះជាអាវុធដែលអ្នកគួរតែប្រើ។

3. នៅចំពោះមុខគេ អ្នកត្រូវតែធ្វើជានារីដែលមានជំនឿចិត្ត ព្រោះនារីដែលមានជំនឿចិត្តលើខ្លួនឯងគឺជានារីដែលមានភាពទាក់ទាញបំផុត ហើយមិនត្រូវធ្វើខ្លួនដូចកូនក្មេងទេ។

4. នៅពេលដែលអ្នកនៅជាមួយគេ អ្នកត្រូវតែមានចិត្តស្ងប់ ដោយមិនខឹងច្រើន រករឿងច្រើន ប្រច័ណ្ឌច្រើននោះទេ ព្រោះធ្វើឲ្យគេធុញនឹងអ្នកបាន ដោយអ្នកដឹងស្រាប់ហើយ មនុស្សប្រុសដែលមាន តែងតែមានមនុស្សស្រីជាច្រើននៅក្បែរ បើអ្នកមិនអាចទ្រាំនឹងរឿងនេះបាន ចូលអ្នកកុំរកអ្នកមាន ហើយស្អាតធ្វើជាសង្សារ។

5. នៅពេលដែលអ្នកនៅជាមួយគេ អ្នកមិនត្រូវទារគេទិញរបស់ច្រើននោះទេ ព្រោះគេអាចគិតថាអ្នកជាមនុស្សស្រីដែលមើលឃើញតែទ្រព្យសម្បតិ្តគេ ហើយមើលមិនឃើញពីគេឡើយ ដូចនេះមិនត្រូវធ្វើជាមនុស្សស្រីដែលលោភលន់ ឲ្យគេមើលងាយទេ៕