ផ្លែឈើគឺជារបស់ដែលអ្នករាល់គ្នាគួរតែបរិភោគឲ្យបានច្រើន ព្រោះវាល្អចំពោះសុខភាពណាស់ ប៉ុន្តែនៅពេលដែលអ្នកទិញ អ្នកត្រូវតែប្រយត្ន័ ព្រោះមានផ្លែឈើមួយចំនួនគេដាក់ថ្នាំដើម្បីឲ្យវាឆាប់ទុំទេ។ ដូចនេះបើអ្នកបរិភោគច្រើន វាអាចនឹងប៉ះពាល់សុខភាពអ្នក ដូចនេះតើគួរមើលដូចម្តេចទើបដឹងនោះ?
1. ផ្លែស្វាយ អ្នកអាចមើលតាមរយៈសំបករបស់វា បើស្វាយដែលទុំដោយខ្លួនឯង ពណ៌នៃសំបករបស់វានឹងមិនសូវស្អាត ហើយមានពណ៌មិនសូវសព្វឡើយ តែបើស្វាយដែលដាក់ថ្នាំ នោះពណ៌វានឹងភ្លឺ ហើយសព្វល្អណាស់ ជាងនេះទៅទៀតក្លិននៃស្វាយដែលទុំដោយធម្មជាតិគឺឈ្ងុយជាងស្វាយដែលទុំដោយដាក់ថ្នាំ។ បើអ្នកប្រើដៃស្ទាប ស្វាយដែលទុំដោយធម្មជាតិមានលក្ខណៈរឹងជាងស្វាយដែលដាក់ថ្នាំ។
2. ផ្លែឳឡឹកដែលទុំដោយធម្មជាតិមានគ្រាប់ពណ៌ខ្មៅហើយធំ និងច្រើន បើទុំដោយដាក់ថ្នាំ គ្រាប់របស់វាមានលក្ខណៈតូច ហើយមានពណ៌ស ជាងនេះទៅទៀតឳឡឹកដែលដាក់ថ្នាំមានលក្ខណៈផ្អែមមិនសព្វឡើយ។
3. បើចេកដែលដាក់ថ្នាំដើម្បីឲ្យវាទុំលឿន ក្លិនរបស់វាហិតទៅដូចជាថ្នាំ ហើយវាទុំមិនសព្វដូចចេកធម្មជាតិឡើយ។
4. បើក្រូចដែលទុំដោយធម្មជាតិ សំបកវាមានរន្ធច្រើន ហើយបើស្ទាបវិញមានលក្ខណៈគ្រើម បើអាទុំដោយថ្នាំ វាមានលក្ខណៈផ្ទុយពីធម្មជាតិ មានរន្ធតូច ហើយរលោងមិនគ្រើមឡើយ។
5. បើផ្លែគូលែនធម្មជាតិវិញមានក្លិនក្រហូបស្រាលៗ រីឯផ្លែគូលែនដែលដាក់ថ្នាំ មានក្លិនជូរ ឬល្វិននៅពេលដែលអ្នកហិត៕